ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
«ផ្ទះស្អាត មានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ» នេះជាកាេថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«បរិស្ថានបៃតង ភូមិឋានស្អាត» នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លើសពីភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបណ្តុះនូវផ្នត់គំនិតបៃតង ក្នុងចំណោមសិស្សានុសិស្សប្រមាណជាង ៥០០នាក់។ភាពបៃតង និងវត្តមានរបស់ដើមឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានស្អាត និងមានសុខភាពល្អ ដោយជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាច្រើន ក្នុងនោះរួមមានការកាត់បន្ថយកាបូនិច និងឧស្ម័នផ្ទះកញ្ចក់ ពីព្រោះដើមឈើជាអ្នកស្រូបយកឧស្ម័នកាបូនិច ពីបរិយាកាសតាមរយៈដំណើរការរស្មីសំយោគ និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន ដែលជាខ្យល់អាកាសស្អាតសម្រាប់មនុស្ស និងសត្វដកដង្ហើម។
ម្យ៉ាងវិញទៀត ដើមឈើក៏ជួយកាត់បន្ថយការបំពុលខ្យល់ និងធូលីម៉ត់ ដោយសារស្លឹក និងមែកឈើជួយចាប់យកល្អងធូលី ភាគតូចល្អិត (PM2.5) និងស្រូបយកឧស្ម័នពុលផ្សេងៗដូចជា អាសូតឌីអុកស៊ីត និងស៊ុលហ្វួរឌីអុកស៊ីត ធ្វើឲ្យគុណភាពខ្យល់មានភាពល្អប្រសើរ។ បន្ថែមពីនេះ ដើមឈើក៏អាចកាត់បន្ថយកំដៅ និងបាតុភូតផ្សេងៗ ជាក់ស្តែង កម្ពុជាកំពុងប្រុងប្រៀបនិងត្រៀមលក្ខណៈដាក់ចេញយន្តការនានា ដើម្បីការពារទប់ទល់នឹងហានីភ័យបាតុភូតអែលនីញ៉ូ ដែលកម្ពុជាអាចនឹងប្រឈមនាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះ ប្រព័ន្ធឫសដើមឈើជួយតោងចាប់ដីឱ្យជាប់ កាត់បន្ថយការបាត់បង់ដីស្រទាប់លើ និងការពារការរអិលបាក់ដីនៅពេលមានភ្លៀងធ្លាក់ខ្លាំង និងកាត់បន្ថយហានិភ័យនៃទឹកជំនន់ និងការហូរច្រោះទឹកភ្លៀង និងកាត់បន្ថយការបាត់បង់ជីវៈចម្រុះ ដោយភាពបៃតងជួយផ្តល់ជម្រក និងប្រភពអាហារដល់សត្វព្រៃ បក្សាបក្សី និងសត្វល្អិតដែលមានប្រយោជន៍ ដែលជាផ្នែកមួយនៃការរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ី៕
















-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា