ព័ត៌មាន
គម្រោងរេដបូកកែវសីមា បានរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ
គម្រោងរេដបូកកែវសីមា បានរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ តាមរយៈការបណ្តុះបណ្ដាលជំនាញចម្អិនអាហារ ការគ្រប់គ្រងភ្ញៀវ និងកសាងហេដ្ឋានរចនាសម្ព័ន្ធជាដើម។
លោក ខៀវ សំណាង តំណាងអង្គការWCS នៅរសៀលថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា ការបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី គម្រោងរេដបូកកែវសីមា បានគាំទ្រការដោះស្រាយវិវាទ និងការកំណត់ព្រំប្រទល់ បោះបង្គោលព្រំ ការកែលម្អផ្លូវទស្សនាចូលទៅកាន់ទឹកជ្រោះ ធ្វើស្ពានឈើ បន្ទប់ទឹក ជណ្តើរ និងកន្លែងអង្គុយលេងជាដើម។លោកបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះ មានជីវភាពសមរម្យជាងមុន តាមរយៈការផ្ដល់សេវាទេសចរ និងលក់ផលិតផលនៅក្នុងសហគមន៍។
ពលរដ្ឋរស់នៅសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ បានលើកឡើងដែរ តាមការសង្កេតបច្ចុប្បន្នមានភ្ញៀវទេសចរមកលេងកម្សាន្តនៅទឹកធ្លាក់ឡែងកៅជាបន្តបន្ទាប់ ដែលធ្វើឲ្យការលក់វត្ថុអនុស្សាវរីយ៍ និងផលិតផលចំណីអាហារមួយចំនួនទៀត ទទួលបានចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
បើតាមរបាយការណ៍ពី សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ បានឱ្យដឹងថា ចាប់ពីខែកក្កដាឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦ សហគមន៍ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ឡែងកៅ បានស្វាគមន៍ភ្ញៀវទេសចរចំនួនជាង១ពាន់៥រយនាក់ និងភ្ញៀទេសចរណ៍អន្តរជាតិ ១០៥នាក់។អត្ថបទ៖ទូច សោភ័ណ













-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា