ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាង ៦០ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍អម FrancoTech លើកទី២ នៅកោះពេជ្រ
ភ្នំពេញ៖ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូល Francophonieលើកទី២០ នៅសប្តាហ៍ក្រោយនេះ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អមធំៗចំនួន២ រួមមាន៖ ព្រឹត្តិការណ៍អម ភូមិហ្វ្រង់កូហ្វូនី និងព្រឹត្តិការណ៍អម FrancoTech។
សម្រាប់ព្រឹត្តិការណ៍អម FrancoTech នៅថ្ងៃទី៨ ខែវិច្ឆិកានេះ នឹងបើកការដ្ឋានរៀបចំសាលសន្និសិទ និងដំឡើងស្តង់ពិព័រណ៍ និងពន្លាជាតិ ប្រមាណ២៣០ជូនបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ជាតិ អន្តរជាតិ មកពីតាមបណ្តាប្រទេសជាង៦០ នៅកោះពេជ្រ។
ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់BTVថា ព្រឹត្តិការណ៍អម FrancoTech ដែលនឹងរៀបចំរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ នឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួន៥ រួមមាន៖ ទី១ វេទិការពិភាក្សាតុមូល ថ្នាក់រដ្ឋមន្ត្រី អ្នកជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ទី២ រៀបចំតាំងពិព័រណ៍បច្ចេកវិទ្យា នវានុវត្តន៍ ទី៣ រៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ទី៤ រៀបចំវេទិកាវិនិយោគ ការបង្ហាញសក្តានុពលវិនិយោគទៅតាមប្រទេសនានា និង ទី៥ វេទិការផ្គូផ្គងធុរកិច្ច រវាកម្ពុជា និងប្រទេសនិយាយភាសាបារាំង។
ឯកឧត្តម បានរៀបរាប់ថា មកដល់ពេលនេះ មានក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នតាមប្រទេសនានាប្រមាណជាង៦០ប្រទេស ចុះឈ្មោះរៀបចំ ពន្លាជាតិចំនួន១៥ រៀបចំស្តង់តាំងពិព័រណ៍ ១៥៩ស្តង់ និង រៀបចំបញ្ជរ ចំនួន៥២បញ្ជរ ហើយបច្ចុប្បន្ន ក៏នៅស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យានៅតាមបណ្តាប្រទេសមួយចំនួនទៀត បាននិងកំពុងបន្តចុះឈ្មោះចូលរួមផងដែរ។
ឯកឧត្តម បន្តថា នៅក្នុងព្រឹត្តិការណ៍អម FrancoTech គឺមានសារៈខ្លាំងសម្រាប់អ្នកដែលចង់យល់ដឹង ចង់ទទួលយកបទពិសោធន៍ថ្មីៗ ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់សហគមន៍ហ្វ្រង់កូហ្វូនី ហើយក៏មានសារៈសំខាន់ខ្លាំងផងដែរ សម្រាប់អ្នកចង់បើកអាជីវកម្ម អ្នកចង់ពង្រីកអាជីវកម្ម និងអាជីវកម្មដែលទើបបើកថ្មី គឺអាចស្វែងរកដៃគូសហការ ក៏ដូចជាការគិតគូរបង្កើតបច្ចេកវិទ្យា ដំណោះស្រាយណាដែលថ្មី ធ្វើឲ្យកម្ពុជា បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកអាចប្រើប្រាស់បច្ចេកវិទ្យារបស់កម្ពុជាបានជាដើម។
ឯកឧត្តម សូ វិសុទ្ធី បន្តថា នេះជាលើកទី១ ដែល ព្រឹត្តិការណ៍FrancoTech រៀបចំឡើងនៅតំបន់អាស៊ី និងនៅក្នុងកម្ពុជា ប្រារព្វក្រោម ប្រធានបទ ៖ សហគមន៍ Francophonie តែមួយ អនាគតឌីជីថលតែមួយ បំណងជំរុញសហគមន៍Frocophonieរួមកម្លាំងគ្នា នៅក្នុងសហគមតែមួយ ដើម្បីលើកកម្ពស់បច្ចេកវិទ្យា លើកកម្ពស់ការផ្លាស់ប្តូរ សេដ្ឋកិច្ច ការវិនិយោគ និងចាប់ដៃគូផ្សេងៗ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។
ដើម្បីកុំឲ្យឱកាសដ៏មានតម្លៃនេះកន្លងផុត ឯកឧត្តម សូ វិសុទ្ធី ក៏បានអំពាវនាវឲ្យយុវជន អ្នកសិក្សា និងមហាជននានាទៀតអញ្ជើញចូលរួមទស្សនាមើលអំពីដំណើរការរីកចម្រើនបច្ចេកវិទ្យារបស់សហគមន៍Francophonie ខណៈការរៀបចំព្រឹត្តិការណ៍អម FrancoTec នេះដែរ ក្រសួងប្រៃសណីយ៍ក៏រំពឹងថា នឹងទាក់ទាញភ្ញៀវចូលទស្សនាប្រមាណជាង៥០០០នាក់ ។អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា