ព័ត៌មាន
ដំណើរការបែងចែកកន្លែងការងាររយៈពេល ២ថ្ងៃ ជូនគ្រូបឋមសិក្សាកិច្ចព្រមព្រៀងការងារប្រមាណជាង ២ពាន់នាក់ ត្រូវបានបិទបញ្ចប់ដោយរលូន
គិតត្រឹមថ្ងៃត្រង់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដំណើរការបែងចែកទីកន្លែងបំពេញការងារ (ជ្រើសរើសប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (កម្រិតបឋមសិក្សា) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលបានប្រព្រឹត្តទៅយ៉ាងសកម្មរយៈពេល ២ថ្ងៃពេញ (ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦) នៅវិទ្យាស្ថានជាតិអប់រំ (NIE) ត្រូវបានបិទបញ្ចប់ទៅប្រកបដោយភាពរលូន សណ្តាប់ធ្នាប់ និងជោគជ័យគួរជាទីមោទនៈ។ ឆ្លងកាត់ការអនុវត្តនីតិវិធីចំពោះមុខ គណៈកម្មការអន្តរក្រសួង បានសម្រេចការបែងចែកប៉ុស្តិ៍សាលារៀន ជូនបេក្ខជនជ័យលាភីទូទាំងប្រទេសប្រមាណជាង ២ពាន់នាក់ ឱ្យទៅបំពេញភារកិច្ចនៅតាមបណ្តាឃុំ-ស្រុកគោលដៅ ទៅតាមលំដាប់ពិន្ទុអាទិភាព និងការសម្រេចចិត្ត ដោយសេរីរបស់សាមីខ្លួនផ្ទាល់ ដោយគ្មានការជ្រៀតជ្រែកណាមួយឡើយ។
ការបិទបញ្ចប់ការបែងចែងកន្លែងការងាររយៈពេល ២ថ្ងៃកន្លងមកនេះ គណៈកម្មការអន្តរក្រសួង សូមថ្លែងអំណរគុណចំពោះបេក្ខជនទាំងអស់ទូទាំងប្រទេស ដែលបានចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវ យោគយល់គ្នា និងការគោរពវិន័យ សណ្តាប់ធ្នាប់ ព្រមទាំងមានភាពរហ័ស ក្នុងការសម្រេចចិត្តក្នុងរង្វង់ ២នាទីកំណត់ ធ្វើឱ្យដំណើរការទាំងមូលប្រព្រឹត្តទៅបានលឿនរហ័ស។ ជាមួយគ្នានេះ គណៈកម្មការ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេស ក្រុមការងាររៀបចំសម្ភារ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU), អនុគណៈកម្មការពិនិត្យ និងវាយតម្លៃ, អ្នកសង្កេតការណ៍សាធារណជន, តំណាង ស.ស.យ.ក., និងតំណាងសាកលវិទ្យាល័យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ឈរជើងបំពេញភារកិច្ចយ៉ាងសកម្ម តាំងពីព្រលឹមរហូតដល់បញ្ចប់កម្មវិធី ដើម្បីធានាឱ្យយន្តការគុណាធិបតេយ្យមួយនេះ ប្រព្រឹត្តទៅបានល្អ ស្អាតស្អំ យុត្តិធម៌ និងតម្លាភាពពិតប្រាកដ។
គណៈកម្មការសូមរំលឹកដល់បេក្ខជនជ័យលាភីទាំងអស់ ដែលបានជ្រើសរើសទីតាំងរួចរាល់ ត្រូវប្រញាប់រួសរាន់ទៅបង្ហាញខ្លួន និងចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ទាំងផ្ទាល់ និងអនឡាញ ឱ្យបានត្រឹមថ្ងៃនេះ វេលាម៉ោង ១៧:០០នាទីល្ងាចជាកំហិត នៅតាមទីតាំងភូមិសាស្ត្រគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ ដើម្បីរក្សាសិទ្ធិក្នុងការចូលបម្រើការងារ៕










-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា