ព័ត៌មាន
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ
នៅថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានដឹកនាំកិច្ចពិភាក្សាតុមូលស្តីពីការត្រៀមសម្រាប់បាតុភូតអែលនីញ៉ូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នរាជរដ្ឋាភិបាល អង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ប្រមាណជា២០០នាក់។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានលើកឡើងថា កិច្ចពិភាក្សាតុមូលនាថ្ងៃនេះបានតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រុងប្រយ័ត្នចំពោះការខ្វះខាតទឹកនៅរដូវប្រាំងដោយសារឥទ្ធិពលនៃបាតុភូតអែនលីញ៉ូ យើងត្រូវចាប់ផ្តើមអនុវត្តវិធានការត្រៀមបង្ការពីពេលនេះ។
ជាលទ្ធផលបានបង្ហាញថា ហានិភ័យនៃកម្ដៅខ្លាំង និងការខ្វះទឹកអាចកើនឡើង ជាពិសេសពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៧ ក្នុងរដូវប្រាំងនឹកាន់តែក្តៅឆ្នាំនេះ ការព្យាករណ៍អំពីបាតុភូតអែលនីញ៉ូខ្លាំងនៅតំបន់ប៉ាស៊ីហ្វិក ជាសញ្ញាឱ្យកម្ពុជាត្រៀមខ្លួនជាមុន។ កម្ពុជាគួរតាមដានជាពិសេសលើទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រព ស្ថានភាពទឹកទន្លេមេគង្គ និងបឹងទន្លេសាប ផលនេសាទ កម្ដៅខ្លាំង និងហានិភ័យភ្លើងឆេះព្រៃ។ ក្រសួង និងស្ថាប័នពាក់ព័ន្ធពិនិត្យស្ថានភាពហានិភ័យរួមគ្នារៀងរាល់ខែ ដោយប្រើការព្យាករណ៍ផ្លូវការរបស់កម្ពុជា និងទិន្នន័យពីមូលដ្ឋាន។
កិច្ចពិភាក្សាបានឯកភាពគ្នា ដោយបានកំណត់អាទិភាពចំនួន២គឺ
អាទិភាពទីមួយ គឺធានាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ពិនិត្យបរិមាណទឹកស្តុក និងត្រៀមផែនការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ សាលារៀន និងមណ្ឌលសុខភាពនៅតំបន់ងាយរងគ្រោះ។ សូមផ្តល់ការណែនាំដល់កសិករឱ្យបានទាន់ពេល អំពីពេលវេលា និងទំហំផ្ទៃដីដែលអាចដាំដុះ ស្របតាមបរិមាណទឹកដែលមាន។ ទន្ទឹមនេះ សូមបន្តថែរក្សាគុណភាពទឹក និងតាមដានស្ថានភាពទឹកទន្លេមេគង្គ និងបឹងទន្លេសាប ដើម្បីវាយតម្លៃហានិភ័យលើផលនេសាទ និងជីវភាពសហគមន៍។
អាទិភាពទីពីរ គឺការពារសុខភាព សន្តិសុខស្បៀង និងជីវភាពប្រជាពលរដ្ឋ៖ ត្រៀមវិធានការការពារសិស្សានុសិស្ស និងអ្នកជំងឺពីកម្ដៅខ្លាំង។ យើងក៏គួរកំណត់ជាមុននូវគ្រួសារដែលងាយរងគ្រោះ ដើម្បីអាចផ្តល់ជំនួយផ្នែកស្បៀង អាហារូបត្ថម្ភ និងគាំពារសង្គមបានទាន់ពេល។ ការសម្រេចចិត្តគួរផ្អែកលើការព្យាករណ៍ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន។









-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា