ព័ត៌មាន
យុវជនបំពេញកាតព្វកិច្ចយោធាជំនាន់ទី១ ចាប់ផ្តើមហ្វឹកហ្វឺន ខណៈសម្តេចធិបតីនឹងអញ្ជើញបើកវគ្គហ្វឹកហ្វឺនជាប្រវត្តិសាស្ត្រនៅថ្ងៃនេះ
យុវជនបំពេញកាតព្វកិច្ចយោធានឹងចាប់ផ្តើមហ្វឹកហ្វឺនចាប់ពីថ្ងៃទី៩ ខែវិច្ឆិកានេះតទៅ ខណៈដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ សម្រាប់ឆ្នាំ២០២៦នៅរសៀលនេះ។
យុវជនដែលបានចូលបំពេញកាតព្វកិច្ចយោធា មកហ្វឹកហាត់នៅ សលាហ្វឹកហ្វឺនការពារកោះឆ្នេរ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហាញពីក្តីរីករាយដែលខ្លួនបានជាប់ចូលហ្វឹកហ្វឺននៅជំនាន់ទី១នេះ ហើយពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការហ្វឹកហ្វឺន និងគោរពតាមវិន័យ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានសមត្ថភាពអាចក្លាយជាយោធិនបម្រុងនៅពេលប្រទេសជាតិត្រូវការ។ ពួកគេប្តេជ្ញាថា នឹងខិតខំរៀន ហ្វឹកហាត់អោយចប់ ក្នុងរយៈពេល២ឆ្នាំ តាមកាតព្វកិច្ចដែលបានកំណត់។
លោកវរៈនាវីឯក រៀល ណារិត នាយកសាលាហ្វឹកហ្វឺនការពារកោះឆ្នេរនៃបញ្ជាការដ្ឋានការពារកោះឆ្នេរកងទ័ពជើងទឹក បានឲ្យដឹងថា សាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ទទួលបានយុវជនស្ម័គ្រចិត្តចំនួន១៥០០នាក់ត្រូវបំពេញកាតព្វកិច្ចយោធា មកហ្វឹកហ្វឺននៅទីនេះ ដែលមានមកពីរាជធានីខេត្តចំនួន៧ ដូចជារាជធានីភ្នំពេញ ខេត្តព្រៃវែង សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ និងបានមកដល់សាលាកាលពីថ្ងៃទី៤ ខែវិច្ចិកាកន្លងទៅនេះ ខណៈដែលសាលាបានត្រៀមលក្ខណៈរួចរាល់ដើម្បីដំណើរការនៃហ្វឹកហ្វឺនចាប់ពីថ្ងៃនេះតទៅ ក្រោយពិធីបើកវគ្គជំនាន់ទី១នេះ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។ ចំពោះការហ្វឹកហ្វឺននៅទីនេះ លោកនាយកសាលាបានបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺនយុវជនកាតព្វកិច្ចនេះ គឺហ្វឹកហ្វឺនដូចយោធិនអាជីពដែរតែក្នុងថ្នាក់យុវជនដែលមានរយៈពេល៣ខែ ហើយបន្ទាប់ពីហ្វឹកហ្វឺន៣ខែនៅសាលាហើយ នឹងបន្តទៅអនុវត្តជាក់ស្តែងតាមបណ្តាអង្គភាពនានារយៈពេល២១ខែ។ វីរៈនាវីឯកបានបន្តថា ក្នុងនាមគណៈគ្រប់គ្រងសាលា ដែលទទួលបានយោធិនកាតព្វកិច្ចច្រើនជាងគេ ដែលមានចំនួន១៥០០នាក់ សាលាហ្វឹកហ្វឺនការពារកោះឆ្នេរ នឹងខិតខំយកចិត្តទុកដាក់ខ្ពស់ អប់រំ ហ្វឹកហ្វឺន ដើម្បីក្លាយជាយុវជនកាតព្វកិច្ចដែលមានសមត្ថភាពដូចយោធិនអាជីព អាចចូលរួមចំណែកការពារប្រទេសជាតិបាន បពេលដែលប្រទេសជាតិត្រូវការពួកគាត់។
សូមបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធា ឆ្នាំ២០២៦នេះ មានយុវជនប្រមាណជាង១៥០០០នាក់បានចុះឈ្មោះស្ម័គ្រចិត្ត ខណៈដែលក្រសួងការពារជាតិជ្រើសរើសយុវជនចំនួន១០០០០នាក់ប៉ុណ្ណោះ។ សម្រាប់ជំនាន់ទី១នេះ មានយុវជនចំនួន៥០០០នាក់ត្រូវបានកោះហៅ ចូលវគ្គហ្វឹកហ្វឺនតាមបណ្តាសាលាហ្វឹកហ្វឺនទចំនួន៨ទីតាំង នៅតាមបណ្តាខេត្ត និងអង្គភាពក្នុងនោះរួមមាន សាលាពលទាហាន យោធភូមិភាគពិសេសចំនួន៥០០នាក់ សាលាពលទាហានយោធភូមិភាគទី១ ចំនួន៥០០នាក់ សាលាពលទាហានយោធភូមិភាគទី២ ចំនួន៥០០នាក់ សាលាពលទាហានយោធភូមិភាគទី៣ ចំនួន៥០០នាក់ សាលាពលទាហានយោធភូមិភាគទី៤ចំនួន៥០០នាក់ សាលាពលទាហានយោធភូមិភាគទី៥ចំនួន៥០០នាក់ សាលាទ័ពពិសេសឱរ៉ាល់៥០០នាក់ និងសាលាហ្វឹកហ្វឺនការពារកោះឆ្នេរចំនួន១៥០០នាក់៕



-
ព័ត៌មាន5 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»