ព័ត៌មាន
ភូមិហ្វ្រង់កូហ្វូនីសាងសង់បាន ៩០ភាគរយ មានស្ថាប័ននៅក្រៅប្រទេសចុះឈ្មោះចូលរួមរៀបចំពន្លាជាតិកើនដល់៧៣
ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ ការដ្ឋានសាងសង់ភូមិហ្រ្វង់កូហ្វូនី Villa de la Francophonie នៅសួនវត្តបទុមវតី សាងសង់បានប្រមាណ៩០ភាគរយ ខណៈរហូតដល់ពេលនេះ មានប្រទេស និងរដ្ឋ ព្រមទាំងអង្គការអន្តរជាតិ តាមប្រទេសនិយាយភាសាបារាំងចុះឈ្មោះរៀបចំពន្លាជាតិតាំងបង្ហាញផលិតផលកើនដល់៧៣ និងមានស្ថាប័នក្នុងស្រុកចុះឈ្មោះរៀបចំស្តង់ពិព័រណ៌កើនដល់ជាង១៣០ស្តង់ និងរំពឹងទាក់ទាញភ្ញៀវជាតិអន្តរជាតិចូលទស្សនាជាង១០ម៉ឺននាក់ ។
ឯកឧត្តម បណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ថ្លែងថា នៅសល់ពេលតែ៤ថ្ងៃទៀត ថ្ងៃបើកដំណើរការផ្លូវការ ព្រឹត្តិការណ៍អម ភូមិហ្រ្វង់កូហ្វូនី នឹងឈានចូលមកដល់ ដោយក្នុងព្រឹត្តិការណ៍អមនោះ សម្រាប់នៅក្នុងតំបន់សាលសន្និសិទមានរៀបចំសិក្ខាសាលា កិច្ចពិភាក្សាតុមូល ជំនួបផ្គូផ្គងធុរកិច្ចពីតាមប្រទេសចំនួនជាង៣០កម្មវិធី នៅក្នុងតំបន់សម្តែងសិល្បៈ មានរៀបចំកម្មវិធីសម្តែងចំនួនជាង៥០កម្មវិធី និងអមដោយកម្មវិធីពិព័រណ៌ផលិតផល ម្ហូបអាហារ តាមប្រទេសជាច្រើនទៀត។
ឯកឧត្តម បន្តថា រហូតមកដល់ពេលនេះ នៅមានស្ថាប័ននៅតាមប្រទេសនិយាយបារាំងជាច្រើនទៀត បានស្នើសុំចុះឈ្មោះរៀបចំពន្លាជាតិ ខណៈបច្ចុប្បន្ន ក្រុមការងារបាននិងកំពុងរៀបចំពន្លាជាតិជូនប្រទេសនិងរដ្ឋ ជាសមាជិកអង្គការហ្រ្វង់កូហ្វូនី( O F )ដែលបានចុះឈ្មោះរួចបានចំនួន៥៦ប្រទេស និងរៀបចំពន្លាជាតិជូន អង្គការអន្តរជាតិចំណុះឲ្យអង្គការOF ចំនួន៨ផ្សេងទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អម ភូមិហ្វ្រង់ហ្វូកូនី សាងសង់ឡើងចំនួន៥ទីតាំងធំៗ រួមមាន៖ រៀបចំទីតាំងពន្លាជាតិ ទីតាំងស្តង់ពិព័រណ៍ទូទៅ និងទីតាំងភូមិម្ហូបអាហារ ទីតាំងប្រគំតន្ត្រី សម្តែងសិល្បៈវប្បធម៌ កម្ពុជា និងតាមប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី និងរៀបចំទីតាំងសាលសន្និសិទ្ធជំនួបកិច្ចប្រជុំផ្សេងៗ។
ភូមិហ្រ្វង់កូហ្វូនីនេះ នឹងបើកដំណើររយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនឹងបើកឲ្យមហាជនចូលទស្សនាដោយសេរី ហើយភ្ញៀវជាតិ អន្តរជាតិ ដែលចូលទស្សនា នឹងទទួលបានឱកាសសិក្សាស្វែងយល់ទំនាក់ទំនងកម្ពុជា និងពិភពហ្វ្រង់កូហ្វូនី ក៏ដូចទទួលបានឱកាស និងបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ ទស្សនាការសម្ដែងសិល្បៈ និងវប្បធម៌ជាតិ និងអន្តរជាតិ និងការបង្ហាញទស្សនីយភាពចំរុះជាតិសាសន៍នានាទៀត ចាប់ពីម៉ោង១០ព្រឹក រហូតដល់ពេល៩យប់ ដើម្បីអបអរសាទរកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលនឹងឈានចូលដល់នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ។អត្ថបទស៊ុម សុខជា













-
ព័ត៌មាន5 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»