កម្សាន្ដ
កញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ពិធីជួបជុំអ្នកគាំទ្រដ៏កក់ក្តៅមួយត្រូវបានរៀបចំឡើង ដើម្បីផ្តល់កម្លាំងចិត្ត និងជូនដំណើរកញ្ញា សុគា គីមលាង ឬត្រូវបានមហាជនស្គាល់យ៉ាងច្បាស់តាមរយៈឈ្មោះក្រៅថា «កូនស្រមោច» (Kon Ant) បវរកញ្ញាតំណាងប្រទេសកម្ពុជា មុនពេលចាកចេញទៅចូលរួមប្រកួតក្នុងកម្មវិធីសម្រស់លំដាប់ពិភពលោក Miss International 2026 លើកទី៦៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឧកញ៉ា ចិន សំណាង នាយកក្រុមហ៊ុន CSNJ និងជាអ្នកគ្រប់គ្រងថ្នាក់ជាតិ (National Director) នៃកម្មវិធី Miss International Cambodia រួមជាមួយក្រុមការងារ និងអ្នកគាំទ្រយ៉ាងច្រើនកុះករ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឧកញ៉ា ចិន សំណាង បានបង្ហាញពីទស្សនវិស័យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយវិស័យបវរកញ្ញានៅកម្ពុជាឱ្យកាន់តែមានស្តង់ដារ។ លោកបានបញ្ជាក់ថា សម្រាប់ការងារវិស័យបវរកញ្ញា លោកនឹងមិនបោះបង់ចោលនោះទេ ហើយសង្ឃឹមថា ថ្ងៃណាមួយនឹងធ្វើឱ្យវិស័យបវរកញ្ញានៅប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថាជាលក្ខណៈស្តង់ដារមួយដែលមានគុណភាព ចំណេះដឹង និងមានគុណធម៌។ អ្វីដែលយើងផ្តោតសំខាន់ គឺចង់បង្ហាញអំពីអរិយធម៌ ប្រពៃណីខ្មែររបស់ប្រទេសកម្ពុជា ឱ្យពិភពលោកបានស្គាល់តាមរយៈវិស័យបវរកញ្ញានេះផងដែរ។

ជាមួយគ្នានេះដែរ កញ្ញា សុគា គីមលាង ក៏បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការបំពេញបេសកកម្មតំណាងជាតិលើកនេះ ដោយកញ្ញាបានបញ្ជាក់យ៉ាងច្បាស់ថា នឹងធ្វើឱ្យអស់ពីលទ្ធភាពដែលបានហ្វឹកហាត់កន្លងមក ក៏ដូចជាធ្វើចេញពីបេះដូង ដើម្បីប្រទេសកម្ពុជាទាំងមូល ហើយនឹងផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាមាន ប្រាប់ទៅពិភពលោកលើឆាកអន្តរជាតិឱ្យបានស្គាល់កាន់តែទូលំទូលាយ ថាកម្ពុជាមានតំបន់ទេសចរណ៍ដ៏សម្បូរបែប និងជួយជំរុញដល់វិស័យគ្រប់បែបយ៉ាង ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។
កញ្ញាបានបន្ថែមទៀតថា ឆាកអន្តរជាតិនេះហើយ គឺជាឱកាសដែលកញ្ញាធ្វើដើម្បីជាតិ និងមោទនភាពជាតិ ពីព្រោះមោទនភាពជាតិ បន្តក្លាយជាកម្លាំងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យមានការខិតខំប្រឹងប្រែង និងក្លាយជាគំរូដ៏ល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជាទាំងអស់គ្នា។
សូមជម្រាបថា ការប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Miss International 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមបន្តចូលរួមផ្តល់កម្លាំងចិត្ត និងគាំទ្រដល់កញ្ញា សុគា គីមលាង ដើម្បីនាំយកជោគជ័យជូនជាតិមាតុភូមិ៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន6 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»