Connect with us

ព័ត៌មាន

ពលរដ្ឋនៅតែរលឹកគុណធំធេងចំពោះជាតិរបស់ព្រះវររាជបិតាឯករាជ្យជាតិ

ប្រជាពលរដ្ឋខ្មែរ នៅតែរលឹកដឹងគុណធំធេងបំផុតចំពោះព្រះវររាជបិតាជាតិខ្មែរ ឯករាជ្យ​ភាព​បូរណ​ភាព​ទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបាន​ទាមទារ​ឯករាជ្យ​ភាព​ជូន​ប្រទេស​ជាតិ​វិញ​អស់រយៈកាល ៧៣ឆ្នាំមកហើយ។

ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២៦ គឺខួបគម្រប់៧៣ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ ក្រោយ​បារាំងបានដាក់អាណានិគមអស់រយៈពេល៩០ឆ្នាំ ពោលតាំងពីឆ្នាំ១៨៦៣មក។ ការ​ទាម​ទារបានឯករជ្យជូនជាតិមាតុភូមិជាស្នាព្រះហស្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ប្រជាពលរដ្ឋ បង្ហាញសេចក្តីនឹករលឹកដឹងគុណដ៏ធំធេងបំផុតចំពោះព្រះរាជបូនីយកិច្ចដ៏ឧត្តុងឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ វររាជបិតា​ឯករាជ្យ​ភាព​បូរណ​ភាព​ទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានទាមទារ​យក​ឯករាជ្យ​ភាព​ជូន​ជាតិ ​និងប្រជាជន ឲ្យរស់រានបានដោយឯករាជ្យពេញលេញ ពេញបរិបូរណ៍ មិ​ន​ឋិត​ក្រោម​ការ​គ្រប់​គ្រង​ ឬគៀកសង្កត់ពីជាតិសាសន៍ដទៃណាទៀត។ ហើយព្រះរាជបូនីយ​កិច្ចដ៏​ឧត្តុង​ឧត្តម​របស់​ទ្រង់​ គឺនឹង​ឋិត​ក្នុង​ការ​ចង​ចាំ​ក្នុង​ដួង​ចិត្ត​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ជាដរាបតទៅ ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះឡើងជារៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​​០៩ វិច្ឆិកា ដើម្បីជាការរំលឹកដល់ការទទួលបានឯករាជ្យពេញលេញបរិបូរណ៍ ។ សម្រាប់​ថ្ងៃ​០៩ វិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចូលព្រឹត្តិការណ៍សំខាន់មួយបន្ថែមទៀត គឺ​ថ្ងៃ​បើក​វគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាដំបូង ខណៈថ្ងៃដដែលនេះ ក៏ជាខួប នៃការបង្កើត​កង​យោធពល​ខេមរភូមិន្ទផងដែរ៕ អត្ថបទ៖ លីហេង 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia