ព័ត៌មាន
អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ពលរដ្ឋភៀសសឹកទាំង ៦ភូមិ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (Francois Grosdidier) អភិបាលក្រុង METZ សាធារណៈរដ្ឋបារាំង រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង បានបំពេញទស្សនកិច្ច មកកាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។
ក្នុងឱកាសនោះលោកអភិបាលក្រុង និងគណៈប្រតិភូ បានចុះទៅពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ក្នុងដំណើរដើម្បីស្វែងយល់អំពីការរស់នៅរបស់បងប្អូនភៀសសឹកនៅក្នុងភូមិរង់ចាំ, លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (Francois Grosdidier) បានបង្ហាញក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញពីការរស់នៅបងប្អូន ប្រជាពលរដ្ឋភៀសសឹក ដែលទទួលបានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដោយរៀបចំលំនៅឋានសម្រាប់បងប្អូនភៀសសឹកទាំង៦ភូមិ បានយ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណលោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង ដែលបានផ្តល់អណ្ដូងទឹក ចំនួន៦អណ្តូង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកបានប្រើប្រាស់។
សូមបញ្ជាក់ថា បច្ចុប្បន្នបងប្អូនជនភៀសសឹក ដែលត្រូវទាហានថៃ ចូលកាប់កាន់ទាំង៦ភូមិខុសច្បាប់អន្តរជាតិ មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានទេ និងកំពុងស្នាក់នៅភូមិរង់ចាំ ដែលមកទល់ពេលនេះមានចំនួន ៣.៣១៨ គ្រួសារ ស្មើនឹងមនុស្សចំនួន ១៣.២៥៩នាក់ (ស្រី៦.៦៤២នាក់-កុមារ៣.៤១៦នាក់)៕
















-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា