ព័ត៌មាន
ក្រសួងវប្បធម៌ បង្ហាញលទ្ធផលការងារអភិរក្ស និងជួសជុលបេតិកភណ្ឌនៅភ្នំព្រះរាជទ្រព្យ
នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបន្តការអភិរក្សនិងជួសជុលបេតិកភណ្ឌមួយចំនួននៅភ្នំព្រះរាជទ្រព្យដូចភ្លៀងរលឹម។ លទ្ធផលនៃការជួសជុលទាំងនោះ រួមមាន៖
– ព្រះវិហារអដ្ឋរស្ស ទទួលបានថវិកាពីបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវឧកញ៉ា ស៊ុយ សុផាននិងឯកឧត្តមតាំង គីមថុង និងសប្បុរសជនផ្សេងៗទៀត កាលពីឆ្នាំ២០១៩
– ព្រះពុទ្ធរូបចូលបរិនិព្វាន ទទួលបានថវិកាបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកជំទាវឧកញ៉ា នាង វិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេងកាលពីឆ្នាំ២០២២
– ជួសជុលព្រះពុទ្ធរូបអដ្ឋរស្ស ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា កាលពីឆ្នាំ២០២៥
– ជួសជុលព្រះចេតិយព្រះបាទចន្ទរាជា ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា កាលពីឆ្នាំ២០២៥។
ដោយមើលឃើញពីតម្លៃនៃការអភិរក្សនិងជួសជុលមរតកបុរាណនៅលើភ្នំព្រះរាជទ្រព្យ ជាពិសេសក្រោយបញ្ចប់ការជួសជុលព្រះពុទ្ធរូបចូលនិព្វាន និងព្រះចេតិយរបស់ព្រះបាទចន្ទរាជា សម្តេចព្រះឧត្តមវស្សា គូ សុភាព ទ្រង់សព្វព្រះទ័យជ្រះថ្លាក្នុងការស្វែងរកថវិកាពីសប្បុរសជន ដើម្បីរៀបចំបរិវេណជុំវិញព្រះចេតិយនិងព្រះពុទ្ធរូបចូលនិព្វាន ឲ្យបានស្អាតសមសួនសម្រាប់ពុទ្ធបរិស័ទ្ធងាយស្រួលក្នុងការប្រារព្ធធ្វើកិច្ចពិធីផ្សេងៗ។ ការរៀបចំកម្រាលឥដ្ឋតាន់ជុំវិញបរិវេណខាងលើភ្នំនេះ មិនត្រឹមតែបានផ្តល់សម្រស់ស្រស់ស្អាតចំពោះទីសក្ការបូជារបស់បុព្វការីជននិងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែជាផ្នែកមួយនៃកិច្ចការអភិរក្សគ្រឹះព្រះចេតិយនិងប្រតិមាព្រះពុទ្ធរូបចូលនិព្វាន ដ្បិតកម្រាលឥដ្ឋនេះនឹងជួយទប់ស្កាត់សំណឹកទឹកភ្លៀងហូរច្រោះនារដូវវស្សា។
ក្រោយការអំពាវនាវរបស់ សម្តេចព្រះឧត្តមវស្សា គូ សុភាព លោកជំទាវ អ៊ូ ធីតាពៅ ជាភរិយារបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកាដើម្បីរៀបចំក្រាលឥដ្ឋនៅបរិវេណជុំវិញព្រះចេតិយ និងព្រះពុទ្ធរូបចូលនិព្វាន ក្នុងគោលដៅលើកស្ទួយតម្លៃទីតាំងបុរាណស្ថាន ដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះឧត្តមវស្សា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ឯកឧត្តម និងលោកជំទាវម្ចាស់ទានទាំងអស់ ដែលបានឧបត្ថម្ភថវិកាក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌនៅលើភ្នំព្រះរាជទ្រព្យនេះនាពេលកន្លងមក។ ការចូលរួមនេះ នឹងជួយឲ្យមរតកដូនតាស្ថិតនៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ ហើយសមិទ្ធិផលទាំងនេះ នឹងក្លាយជាមូលដ្ឋាននៃការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើងនៅថ្ងៃអនាគត៕





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា