ព័ត៌មាន
សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញ និងបង្កើនប្រាក់ចំណូលបន្ថែមដល់កម្មករនិយោជិត សហជីពកម្ពុជា និងសហជីពចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសហការគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសធ្វើកសិដ្ឋានចិញ្ចឹមត្រីតាមបែបទំនើប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរ៖ ១. ការពង្រឹងជំនាញវិជ្ជាជីវៈកាត់ដេរ ផ្តល់នូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗក្នុងការប្រើប្រាស់គ្រឿងចក្រទំនើប ដើម្បីបង្កើនផលិតភាពការងារ សុវត្ថិភាព និងឱកាសទទួលបានប្រាក់ឈ្នួលកាន់តែប្រសើរ។ និង២. បច្ចេកទេសចិញ្ចឹមត្រីជាលក្ខណៈកសិដ្ឋាន តាមរយៈការចែករំលែកចំណេះដឹងអំពីការរៀបចំអាង ឬស្រះចិញ្ចឹម ការជ្រើសរើសពូជ ការផ្តល់ចំណី និងការថែទាំសុខភាពត្រី ដែលជាជំនាញបន្ថែមដ៏មានសារៈសំខាន់ សម្រាប់ជួយបង្កើនសេដ្ឋកិច្ចគ្រួសាររបស់កម្មករ នៅពេលត្រឡប់ទៅមូលដ្ឋានវិញ ឬធ្វើជាមុខរបរបន្ទាប់បន្សំ។
មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ក្រោយបញ្ចប់កម្មវិធីសិក្ខាសាលា លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងថា សិក្ខាសាលានេះបានធ្វើបទបង្ហាញលើជំនាញសំខាន់ៗចំនួន២ រួមមាន ជំនាញវាយនភ័ណ្ឌកាត់ដេរ និងជំនាញវារីវប្បកម្មចិញ្ចឹមត្រី កន្ធាយ ព្រមទាំងសត្វក្នុងទឹកផ្សេងៗទៀត។ លោកបានបញ្ជាក់ បន្ថែមថា ភាគីចិនមានគោលបំណងជួយពង្រីកជំនាញដល់កម្មករ ដើម្បីឱ្យពួកគាត់អាចឆ្លៀតពេលពីការងាររោងចក្រទៅ ប្រកបរបរចិញ្ចឹមជីវិតតាមរយៈវិស័យកសិកម្មបន្ថែមទៀត។ ទន្ទឹមនេះ ភាគីចិនក៏បានប្តេជ្ញាចិត្តក្នុងការជួយស្វែងរកទីផ្សារ នាំចេញទៅកាន់ប្រទេសចិន និងតំបន់ផ្សេងៗទៀត សម្រាប់ផលិតផលកសិកម្ម និងវារីវប្បកម្ម ដែលកម្មករនិយោជិត និងប្រជាពលរដ្ឋបង្កបង្កើនផលបានផងដែរ។
តំណាងសហជីពទាំងពីរ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្មករកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់នូវ “សន្ទូចស្ទូចត្រី” ពោលគឺចំណេះជំនាញពិតប្រាកដ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
សិក្ខាកាមដែលបានចូលរួម បានសម្តែងនូវក្តីរីករាយ និងចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ ព្រោះវាបានផ្សារភ្ជាប់រវាងជំនាញនៅក្នុងរោងចក្រ និងជំនាញកសិកម្មដែលអាចយកទៅអនុវត្តបានភ្លាមៗក្នុងជីវភាពប្រចាំថ្ងៃ៕
អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា