ព័ត៌មាន
ចំណតផែរណបពហុបំណងនៅខេត្តត្បូងឃ្មុំ បន្តអភិវឌ្ឍន៍សមត្ថភាពលើកដាក់ទំនិញធន់ធ្ងន់ដល់ជាង ២០០តោន
ចំណតផែរណបពហុបំណង UM2 របស់កំពង់ផែស្វយ័តភ្នំពេញ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបន្តអភិវឌ្ឍន៍ជំហានទី២របស់ខ្លួន ដើម្បីបង្កើនសមត្ថភាពលើកដាក់ទំនិញ ទម្ងន់បានរហូតជាង២០០តោន ដើម្បីគាំទ្រដល់គម្រោងធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានការដឹកជញ្ជូនកង្ហារយក្ស ផលិតថាមពលអគ្គិសនី ប្រវែងជិត៩០ម៉ែត្រ ដែលជាគម្រោងផលិតអគ្គិសនីថាមពលស្អាត នៅខេត្តមណ្ឌលគិរីផងដែរ។
នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ បុគ្គលិកបច្ចេកទេស និងមានការចូលរួមពីមន្ត្រីក្រសួងរ៉ែ និងថាមពល ចុះបំពេញទស្សនកិច្ចពិនិត្យអំពីវឌ្ឍនភាព នៃការអភិវឌ្ឍចំណតផែរណបពហុបំណង UM2។
ឯកឧត្តម ហ៊ឺ បាវី មានប្រសាសន៍ថា ជំហានទី២ បានចាប់ផ្តើមអភិវឌ្ឍន៍បង្កើនសមត្ថភាព អស់រយៈពេល៩ខែកន្លងមកហើយ ខណៈជំហានទី១ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ២០២៤។ ជំហានទី២ នេះគឺជាជំហានបន្ថែម សម្រាប់ការដឹកជញ្ជូនទំនិញធន់ធ្ងន់ ដែលក្នុងនោះ រាជរដ្ឋាភិបាល មានគម្រោងធំៗជាច្រើន ជាក់ស្តែងគឺគម្រោងនាំចូលនូវកង្ហារយក្ស សម្រាប់ផលិតថាមពលអគ្គិសនីស្អាត ដែលជាការវិនិយោគ ពីវិនិយោគិនបរទេស។
គូសបញ្ជាក់ថា ចំណតផែរណបពហុបំណង UM2 ជាផែរណបស្ថិតក្រោមការគ្រប់គ្រងរបស់កំពង់ផែស្វយ័តភ្នំពេញ នៅតាមដងទន្លេមេគង្គលើ ។ វាគឺជាចំណតផែទំនិញចម្រុះ អាចតភ្ជាប់តាមផ្លូវជាតិលេខ ៧ស្ថិតលើផ្ទៃដីប្រមាណ ៧ ហិកតា មានសមត្ថភាពផ្ទុកកុងតឺន័រ៖ ប្រមាណ ៧ម៉ឺន TEUs ក្នុងមួយឆ្នាំ។ ចំពោះជម្រៅទឹក មានប្រមាណ ៤,៥ ម៉ែត្រ ក្នុងរដូវប្រាំង ដែលអាចឱ្យនាវាចំណុះ ២ពាន់តោន ទៅ៣ពាន់ តោនចូលចតបាន។ នាពេលខាងមុខ ចំណតផែរណបពហុបំណង UM2 នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន និងគម្រោងធំៗជាច្រើននៅកម្ពុជា៕អត្ថបទ Senglong
-
ព័ត៌មាន7 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន2 days agoក្រសួងសាធារណការ ជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា)