ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍវិស័យអប់រំ និងការកែលម្អគុណភាពសិក្សាដើម្បីជំរុញវិស័យនេះប្រកបដោយគុណភាព
រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ បានកំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់ និងបានកំពុងបន្តខិតខំពង្រឹង និងអភិវឌ្ឍវិស័យអប់រំ យ៉ាងសកម្ម តាមរយៈការកែលម្អគុណភាពសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងការផ្តល់បរិក្ខារសិក្សាដែលទាន់សម័យជាដើម ក្នុងគោលដៅជំរុញវិស័យអប់រំប្រកបដោយគុណភាព។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៣បន្ទប់ នៅអនុវិទ្យាល័យទីពោ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ, បានកំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់ បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំ និងចីរភាព។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានបន្តខិតខំពង្រឹង និង អភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម តាមរយៈការកែលម្អគុណភាពសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សាដែលទាន់សម័យ ព្រមទាំងការសាងសង់អគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថាសិស្សានុសិស្សគ្រប់ទីកន្លែង មានឱកាសស្មើៗគ្នា ទទួលបានការអប់រំប្រកបដោយគុណភាព។

ឯកឧត្តម បន្តថា អគារសិក្សាថ្មី១ខ្នងនេះ មិនត្រឹមតែជាសំណង់រូបវន្តដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមិទ្ធផលដ៏មានតម្លៃ ដែល ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើគុណភាពអប់រំ និងសមធម៌សង្គម។ អគារសិក្សានេះត្រូវបានសាងសង់ឡើងដោយឈរលើ គោលការណ៍សំខាន់ពីរគឺ “លក្ខណៈទំនើប និងបរិយាបន្ន” ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអប់រំក្នុងយុគសម័យឌីជីថល។ អគារនេះត្រូវបានរចនាឡើងប្រកបដោយផាសុកភាព សុវត្ថិភាព។ បន្ទប់រៀននីមួយៗមានពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ព្រម ទាំងមានបំពាក់សម្ភារៈបច្ចេកវិទ្យា ដើម្បីជួយឲ្យលោកគ្រូ អ្នកគ្រូ បង្រៀនបានកាន់តែមានប្រសិទ្ធភាព និងជួយឲ្យសិស្សានុសិស្សអាច ស្រាវជ្រាវ រៀនសូត្របានទូលំទូលាយស្របតាមស្តង់ដារសតវត្សរ៍ទី២១។
ឯកឧត្តម ក៏បានលើកទឹកចិត្តលោកគ្រូ-អ្នកគ្រូ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពវិធីសាស្រ្តបង្រៀន ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យា និងបញ្ចូលការយល់ដឹងជាមូលដ្ឋានពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យកុមារបន្សាំខ្លួនទៅនឹងការវិវត្ត នៃ ពិភពលោកសម័យទំនើប។ ជាមួយគ្នានេះទោះបីជា AI មានសមត្ថភាពខ្ពស់ក្នុងការធ្វើកិច្ចការងារផ្សេងៗជំនួសមនុស្សបាន ប៉ុន្តែ AI មិនទាន់អាចធ្វើការងារមួយចំនួនដែលមនុស្សអាចធ្វើបានដូចជា កាយវិការទន់ភ្លន់ ការឱនលំទោន ឬការនិយាយស្តីប្រកបដោយ សីលធម៌ និងគុណធម៌បានឡើយ។ ចំណែកសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់ ត្រូវមានសុជីវធម៌ល្អ និងចេះគោរពដឹង គុណឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ជាពិសេសត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រឲ្យបានខ្លាំងក្លា ដូចប្រសាសន៍ សម្តេចធិបតីនាយករដ្ឋមន្រ្តី តែងតែលើកឡើងថា “រៀនឲ្យចេះ រៀនឲ្យមានជំនាញ និងរៀនឲ្យមានការងារធ្វើ”៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន7 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន2 days agoក្រសួងសាធារណការ ជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា)