Connect with us

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងឯកជន ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជំរុញលើកទឹកចិត្តបន្ថែមដល់ក្រសួង-ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រាស អាជីវករ គ្រឹះស្ថានអប់រំ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈសកម្មភាពអាជីវកម្ម និងការចាយវាយផ្សេងៗ។

ឯកឧត្តម ឃឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី”ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ” នៅខេត្តកណ្តាល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ប្រាក់រៀលមិនមែនគ្រាន់តែជាមធ្យោបាយសម្រាប់

ចាយវាយប៉ុណ្ណោះទេ, ទី១- ប្រាក់រៀលគឺជាអត្តសញ្ញាណជាតិ នៅលើក្រដាសប្រាក់រៀលមានរូបប្រាសាទអង្គរវត្ត និងព្រះឆាយាលក្ខណ៍

ព្រះមហាក្សត្រ បានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់យើងមិនថាប្រាក់រៀលទៅដល់ទីណាគឺអាចស្គាល់ថា ជាប្រាក់របស់ខ្មែរ។ ២. អធិបតេយ្យភាពជាតិ, ផ្តោតលើការមានរូបិយប័ណ្ណជាតិផ្ទាល់ខ្លួន ដែលជានិមិត្តរូបនៃឯករាជ្យភាព និងសិទ្ធិសម្រេចដោយខ្លួនឯង។ ៣. ឯករាជ្យភាពសេដ្ឋកិច្ច, ផ្ដោតលើអត្ថប្រយោជន៍ជាក់ស្ដែងនៃការប្រើប្រាស់ប្រាក់រៀល ដើម្បីកាត់បន្ថយការពឹង ផ្អែកលើរូបិយប័ណ្ណ បរទេស។ ៤. ស្ថិរភាពសេដ្ឋកិច្ច, ប្រាក់រៀលឆ្លុះបញ្ចាំងពីស្ថិរភាព និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ និង៥. មោទនភាពជាតិ និងទំនុកចិត្ត, ប្រាក់រៀលជារូបិយវត្ថុរបស់ខ្មែរយើង។ ការជឿជាក់លើតម្លៃ និងការរួមគ្នាប្រើប្រាស់ប្រាក់រៀល គឺជាការបង្ហាញពីមោទនភាព ការ ស្រឡាញ់ជាតិ និងទំនុកចិត្តលើរូបិយវត្ថុជាតិរបស់យើង។

ឯកឧត្តម បន្ថែមថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល មិនមែនជាកិច្ចការរបស់ធនាគារជាតិនៃកម្ពុជាតែមួយនោះទ

ប៉ុន្តែទាមទារឱ្យមានការចូលរួមពីក្រសួង-ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រាស អាជីវករ គ្រឹះស្ថានអប់រំ និង ប្រជាពលរដ្ឋគ្រប់រូប។ ជាក់ស្តែងបងប្អូនអាចចាប់ផ្ដើមពីសកម្មភាពងាយៗក្នុងជីវភាពប្រចាំថ្ងៃដូចជា៖ អាជីវករ និងសហគ្រាស បង្ហាញតម្លៃទំនិញ និងសេវាជាប្រាក់រៀល និងប្រើប្រាស់គណនីទទួលការទូទាត់ជាប្រាក់រៀល។ ក្រុមហ៊ុន និងនិយោជក ពង្រីកការ បើកប្រាក់បៀវត្សជាប្រាក់រៀលជូនបុគ្គលិក។ ប្រជាពលរដ្ឋបើកគណនីសន្សំ និងទូទាត់ជាប្រាក់រៀលតាមលទ្ធភាព ជាពិសេសតាមរយៈ KHQR និងប្រព័ន្ធទូទាត់ឌីជីថល។ ចំណែកសិស្សានុសិស្ស និងយុវជន, ចាប់ផ្តើមស្គាល់តម្លៃប្រាក់រៀល និងបង្កើត ទម្លាប់ប្រើប្រាស់ ប្រាក់រៀលក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងពិធីនេះដែរ ឯកឧត្តមក៏បានលើកឡើងអំពីការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធឌីជីថល និងបាគង ក្នុងនោះក្រៅពីការប្រើ ប្រាស់ក្រដាសប្រាក់ បច្ចុប្បន្នយើងក៏អាចផ្ទេរ និងទូទាត់ជាប្រាក់រៀលបានយ៉ាងងាយស្រួលតាមទូរស័ព្ទដៃ ដោយគ្រាន់តែស្កេន KHQR។

ភាពងាយស្រួលនេះត្រូវបានគាំទ្រដោយប្រព័ន្ធបាគង ដែលដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ និងស្តង់ដារ KHQR នៅឆ្នាំ២០២២។ ប្រព័ន្ធទាំងនេះបានជួយឱ្យការផ្ទេរ និងទូទាត់ប្រាក់រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែងាយស្រួល ឆាប់រហ័ស និងចំណាយតិច ព្រមទាំងគាំទ្រដល់ការទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥ ប្រតិបត្តិការទូទាត់តាមប្រព័ន្ធបាគង មានចំនួន ១,៣២ ប៊ីលានប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់សរុបប្រមាណជាង ៩០៨ ទ្រីលានរៀល នេះបានឆ្លុះបញ្ចាំង ពីការរីកចម្រើននៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia