Connect with us

ព័ត៌មាន

ក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ

ភ្នំពេញ៖​មន្រ្តីជំនាញ នាយគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រាជធានី-ខេត្តតាមបណ្តោយទន្លេមេគង្គ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ បានធ្វើការតាមដានគុណភាពទឹកទន្លេមេគង្គចំនួន ១១ ទីតាំង សរុបចំនួន ១១០ សំណាក ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ភ្នំពេញ កណ្តាល និងព្រៃវែង។ យោងតាមសន្ទស្សន៍គុណភាពទឹកបានបង្ហាញថា ទឹកទន្លេមេគង្គ ទាំង ១១ ទីតាំង ស្ថិតក្នុងចំណាត់ថ្នាក់ ល្អ និងល្អណាស់ ដែលពុំបានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និង ការអភិរក្សជីវៈចម្រុះ។

–        កម្រិត «ល្អណាស់» (ពិន្ទុ ៩៧,៥ និង ៩៨,៩): មានចំនួន ២ ទីតាំង (ស្មើនឹង ១៨,១៨%) នៃ ទីតាំងសរុប រួមមានទីតាំងព្រំដែនកម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង) និងពាមជរ (ខេត្តព្រៃវែង)។

–        កម្រិត «ល្អ» (ពិន្ទុ ៩៣,៥ ដល់ ៩៤,៩): មានចំនួន ៩ ទីតាំង (ស្មើនឹង ៨១.៨២%) នៃទីតាំង សរុប រួមមានទីតាំងក្រុងក្រចេះ និងកាំពី (ខេត្តក្រចេះ) ស្ពានកោះប៉ែន បឹងកុក និងគីហ្សូណា (ខេត្តកំពង់ចាម) ក្រូចឆ្មា (ខេត្តត្បូងឃ្មុំ) ជ្រោយចង្វារ (រាជធានីភ្នំពេញ) កំពង់ចម្លងផ្លូវត្រី (ខេត្ត កណ្តាល) និងអ្នកលឿង (ខេត្តព្រៃវែង)។

ដោយឡែក ប៉ារ៉ាម៉ែត្រលោហៈធ្ងន់ រួមមាន៖ កាត់ម្ញូម (Cd) ក្រូមវ៉ាឡង់៦ (Cr+6) សំណ (Pb) បារ៉តសរុប (Hg) អាសេនិច (As) ទង់ដែង (Cu) និងនីកែល (Ni) មិនត្រូវបានរកឃើញវត្តមាននៅក្នុង ទឹកទន្លេមេគង្គ នៅទីតាំងទាំង១១ខាងលើនោះទេ។

ជារួម ស្ថានភាពគុណភាពទឹកនៅតាមដងទន្លេមេគង្គ ពុំទទួលរងការបំពុលពីប្រភព ដែលនៅជាប់ ក្បែរ ឬតាមបណ្តោយទន្លេមេគង្គនោះទេ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia