ព័ត៌មាន
ភ្នំពេញនៅតែជាគោលដៅពេញនិយមរបស់ពលរដ្ឋតាមបណ្ដាខេត្តមកលេងក្នុងឱកាសបុណ្យអុំទូក
បើទោះបីឆ្នាំនេះ រាជធានីភ្នំពេញ អាក់ខានប្រារព្ធពិធីប្រណាំងទូក អបអរព្រះរាជពិធីបុណ្យអុំទូក តែប្រជាពលរដ្ឋតាមបណ្ដាខេត្តនៅតែសម្រុកនាំក្រុមគ្រួសារមកលេងរាជធានីភ្នំពេញ យ៉ាងច្រើនដោយស្នាមញញឹម និងភាពរីករាយ។

ប្រជាពលរដ្ឋមកពីខេត្តពោធិ៍ ខេត្តកណ្ដាល ខេត្តកំពត និងខេត្តកំពង់ឆ្នាំង ប្រាប់ BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ទោះបីឆ្នាំនេះគ្មានការប្រារព្ធពិធីធំ អបអរព្រះរាជពិធីបុណ្យអុំទូក ដូចឆ្នាំមុនៗ តែពួកគាត់នៅតែមកលេងភ្នំពេញ ដើម្បីមើលការអភិវឌ្ឍរាជធានីជាបេះដូងរបស់កម្ពុជា។
ពលរដ្ឋប្រាប់ថា ពួកគាត់រំភើបនៅពេលចូមកដល់រាជធានីភ្នំពេញ ដែលពោរពេញដោយការអភិវឌ្ឍ ពិសេសភាពស្រស់ស្អាតនៅមាត់ទន្លេ ខាងមុខព្រះបរមរាជវាំង និងទីតាំងប្រវត្តិសាស្រ្តជាច្រើនកន្លែងទៀត។

អ្នកស្រី ថេង ពលរដ្ឋមកពីស្រុកបាកាន ខេត្តពោធិ៍សាត់ «ខ្ញុំអ្នកខេត្តពោធិ៍សាត់ មកលេងភ្នំពេញដោយសារនេះជាថ្ងៃបុណ្យ ហើយចង់ឃើញថា ភ្នំពេញប្លែកជាងពីមុនយ៉ាងណាខ្លះ។ ខ្ញុំមកដល់ចាប់អារម្មណ៍អគារខ្ពស់ច្រើន ហើយស្អាតប្លែកភ្នែកខ្លាំងណាស់។ ខ្ញុំសប្បាយចិត្តឃើញគេមកច្រើន ទោះអត់មានអុំទូកដូចឆ្នាំមុនៗតែមនុស្សច្រើនសប្បាយ»។

អ្នកស្រី ឈី ពលរដ្ឋមកពីខេត្តកំពត ៖«ខ្ញុំមកលេងចៅនៅភ្នំពេញ ហើយចង់មកលេងមុខវាំង ឃើញគេ ឃើញឯង ។ ខ្ញុំបច្ចុប្បន្នអាយុ ៨១ឆ្នាំហើយ ឃើញស្រុកទេសអភិវឌ្ឍសប្បាយមាំណាស់ ពេញចិត្តដែលមានការដឹកនាំរីកចម្រើនទៅមុខ។ សង្ឃឹមថា ប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនទៅទៀត ឱ្យចៅ ចៅទូតបានរស់នៅក្នុងសន្ដិភាពល្អ»។

អ្នកស្រី យ៉ិន សារ៉ាត់ មកពីស្រុកអង្គស្នូល ខេត្តកណ្ដាល ៖«ឆ្នាំនេះអត់អុំទូកទេ តែខ្ញុំនៅតែមកលេងភ្នំពេញ ព្រោះចង់ឃើញភ្នំពេញ អភិវឌ្ឍល្អដល់ណាហើយ។ រាល់ឆ្នាំមករហូតហ្នឹង ព្រោះនៅភ្នំពេញសប្បាយ ហើយពេលបុណ្យទានអញ្ចឹង ទោះមនុស្សច្រើនក៏អត់បារម្ភភ័យពីសុវត្ថិភាពទេ អាជ្ញាធរគេរៀបចំបានល្អ។ ខ្ញុំមកបាន ២ថ្ងៃហើយ ទាល់តែម៉ោង១១យប់បានខ្ញុំត្រឡប់ទៅកន្លែងសម្រាកវិញ។ ខ្ញុំអរគុណរាជរដ្ឋាភិបាល ដែលខិតខំអភិវឌ្ឍប្រទេស ហើយរក្សាបានសុខសុវត្ថិភាព ព្រោះតែមានសុវត្ថិភាព សន្ដិភាពនេះហើយបានខ្ញុំ និងគ្រួសារហានមកលេងឆ្ងាយស្រុក។ ខ្ញុំសូមឱ្យពលរដ្ឋយើងបន្តសាមគ្គីគ្នា ការពារសន្ដិភាពឱ្យគង់វង្ស»។
សូមជម្រាបជូន ថា នៅក្នុងឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មិនមានការប្រាព្ធពិធីប្រណាំងទូក ង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះទេ ប៉ុន្ដែបានរៀបចំបើកដំណើរការផ្លូវថ្មើរជើងចតុមុខ រយៈពេល៥ថ្ងៃ ដើម្បីជំរុញចរន្តសេដ្ឋកិច្ច និងលំហូរទេសចរជាតិ និងអន្តរជាតិ៕ អត្ថបទ៖ លៀ ស៊ីណា






-
ព័ត៌មាន4 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន4 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន4 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»