Connect with us

ព័ត៌មាន

តំបន់មុខព្រះបរមរាជវាំង និងមាត់ទន្លេនៅតែជាទីតាំងទាក់ទាញពលរដ្ឋមកទស្សនាក្នុងថ្ងៃបញ្ចប់បុណ្យអុំទូក

តំបន់មុខព្រះបរមរាជវាំង និងមាត់ទន្លេនៅតែជាទីតាំងទាក់ទាញពលរដ្ឋមកទស្សនាក្នុងថ្ងៃញ្ចប់បុណ្យអុំទូក ក្នុងឆ្នាំ២០២៦នេះ បើទោះបីជា​មិនមានរៀបចំពិធីអុំទូក​ក៏ដោយ ខណៈពលរដ្ឋ​ដែលមកដើរលេងកម្សាន្ត បាន​​បង្ហាញអារម្មណ៍រីករាយ ចំពោះបរិយាកាសនៃការឈប់សម្រាក និងការជួបជុំក្រុមគ្រួសារ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកកម្សាន្តនៅតំបន់នេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរ។

ប្រជាពលរដ្ឋដែលបានមកកម្សាន្តនៅតំបន់ព្រះបរមរាជវាំង បានលើកឡើងថា ការមកដើរកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក គឺជាឱកាសដ៏ល្អសម្រាប់សម្រាកលំហែកាយ និងជួបជុំក្រុមគ្រួសារ។ ទោះបីមិនមានការប្រណាំងទូកក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែអាចចូលរួមអបអរសាទរ និងរីករាយជាមួយបរិយាកាសពិធីបុណ្យនេះបានដែរ។ ពួកគេបានអំពាវនាវដល់អ្នកដែលមិនទាន់បានមកកម្សាន្ត ឆ្លៀតឱកាសក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យ ដើម្បីមកទស្សនាសម្រស់តំបន់ព្រះបរមរាជវាំង និងតំបន់មាត់ទន្លេ ព្រមទាំងចូលរួមបង្កើតបរិយាកាសរីករាយក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនបោះចោលសំរាមពាសវាលពាសកាល គោរពសណ្តាប់ធ្នាប់សាធារណៈ និងចូលរួមរក្សាសុវត្ថិភាពនៅតាមទីតាំងកម្សាន្តនានា។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់កម្ពុជា ដែលប្រជាពលរដ្ឋតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia