ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា៖សមយុទ្ធ «នាគមាស-២០២៦» ត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សមយុទ្ធ «នាគមាស-២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨ ដែលត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ ទាំងជើងទឹក ជើងអាកាស និងជើងគោក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឧត្តមនាវីទោ LIU SUMIN (លីវ ស៊ូមីន) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន ក្នុងពិធីបើកសមយុទ្ធ «នាគមាស-២០២៦» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។
ឯកឧត្តម ប្រមុខការពារជាតិកម្ពុជា បានថ្លែងថា សមយុទ្ធ «នាគមាស-២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨ ដែលត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ (ជើងទឹក ជើងអាកាស និងជើងគោក) ដោយប្រើប្រាស់យុទ្ធោបករណ៍បច្ចេកវិទ្យាយោធាទំនើបៗ ដូចជា នាវាចម្បាំង ឧទ្ធម្ភាគចក្រ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធបញ្ជាការទំនើប និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដោយឈរលើគោលការណ៍តម្លាភាព ស្មើភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមានគោលបំណងគំរាមកំហែង ឬបង្កការប៉ះពាល់ដល់ប្រទេសទីបីណាមួយឡើយ ផ្ទុយទៅវិញ គឺជាការរួមចំណែកពង្រឹងសន្តិសុខរួម ការជួយសង្គ្រោះមនុស្សធម៌ និងការពូនជ្រំចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម ប្រមុខការពារជាតិកម្ពុជា បានជូនពរឱ្យដំណើរការសមយុទ្ធ «នាគមាស-២០២៦» ទទួលបានជោគជ័យត្រចះត្រចង់ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ ប្រកបដោយសេចក្តីសុខ សុវត្ថិភាព និងភាពរីករាយ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃនេះផងដែរ។
សមយុទ្ធ «នាគមាសឆ្នាំ២០២៦» ជាសមយុទ្ធលើកទី៨ ហើយរវាងកងទ័ពកម្ពុជា និងចិន ។ សមយុទ្ធលើកនេះធ្វើឡើងមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។
ការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស ហើយមានទ្រង់ទ្រាយធំជាងសមយុទ្ធ៧លើកកន្លងទៅ ទាំងកម្លាំងយោធានៃប្រទេសទាំងពីរ ក៏ដូចជាការប្រើយោទ្ធោបករណ៍។ កម្លាំងយោធា ដែលចូលរួមធ្វើសមយុទ្ធមានចំនួនប្រមាណជិត ៣ពាន់នាក់ ក្នុងនោះកម្ពុជា មានជាង ១៦០០ នាក់ ខាងចិន មានជាង ១៣០០ នាក់។ ដោយឡែកយោទ្ធោបករណ៍វិញ មាននាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាជាដើម៕




















-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ