ព័ត៌មាន
រដ្ឋមន្រ្ដី ណែនាំដល់មន្ទីរបរិស្ថានទូទាំងប្រទេសត្រៀមសម្ភារៈឱ្យគ្រប់គ្រាន់ទប់ស្កាត់ភ្លើងឆេះព្រៃ
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានធ្វើការណែនាំដល់មន្ទីររាជធានី-ខេត្តទូទាំងប្រទេស ត្រៀមសម្ភារ ឧបករណ៍ឱ្យបានគ្រប់គ្រាន់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈរដូវប្រាំងឆ្នាំនេះអាកាសធាតុនឹងក្ដៅខ្លាំងជាងបណ្ដាឆ្នាំកន្លងមក។
ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានក្រើនរំឭកជាថ្មីដល់មន្ទីរបរិស្ថាន រាជធានី-ខេត្តទូទាំងប្រទេស បន្ថែមពីលើសេចក្ដីណែនាំរបស់ក្រសួងដែលបានផ្សព្វផ្សាយកាលសប្ដាហ៍មុន ដោយណែនាំឱ្យត្រៀមសម្ភារៈ និងឧបករណ៍ចាំបាច់នានា ឱ្យគ្រប់គ្រាន់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ និងត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពីស្ថានភាពអាកាសធាតុឆ្នាំនេះ ដែលប្រឈមក្ដៅខ្លាំង ព្រោះឥទ្ធិពលបាតុភូតអែលនីញ៉ូ (EL Nino)។
យោងតាមការព្យាករណ៍អាកាសធាតុ ឆ្នាំ២០២៦នេះ ឥទ្ធិពលបាតុភូតអែលនីញ៉ូ (EL Nino) នឹងធ្វើឱ្យសីតុណ្ហភាពឡើងក្ដៅខ្លាំង បង្កឱ្យមានភាពរាំងស្ងួត និងកង្វះទឹកនៅតាមតំបន់ជាច្រើន។ ហើយបញ្ហាប្រឈម នៃភ្លើងឆេះព្រៃក៏នឹងអាចកើតមានច្រើនផងដែរ ហេតុដូច្នេះហើយ ទើបក្រសួងបរិស្ថាន បន្តក្រើនរំឭកដល់មន្រ្ដី និងពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ លើការសន្សំសំចៃទឹក ចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ដើម្បីការពារប្រព័ន្ធជីវៈចម្រុះ ព្រៃឈើ និងសត្វព្រៃ។ លើសពីនេះក្រសួងជំរុញឱ្យអាជ្ញាធរ ភ្ជាប់ទំនាក់ទំនងឱ្យជិតស្និតជាមួយពលរដ្ឋ ពិសេសសហគមន៍ព្រៃឈើ ដើម្បីចូលរួមល្បាតព្រៃ និងរាយការណ៍នៅពេលមានភ្លើងឆេះព្រៃ ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ លៀ ស៊ីណា







-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង