ព័ត៌មាន
រាជរដ្ឋាភិបាលប្រកាសផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដដើម្បីលើកស្ទួយជីវភាពពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងផ្តល់ដីសម្បទានសង្គមកិច្ចជូន ដល់បងប្អូនប្រជាពលរដ្ឋណាដែលខ្វះដីពិតប្រាកដ ដើម្បីជាការលើកស្ទួយជីវភាពរបស់បងប្អូន និងដើម្បីផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយការពារ និងថែរក្សាដីរដ្ឋ និងដីព្រៃពីការកាន់កាប់ និងទន្រ្ទានពីក្រុមខិលខូចជាដើម។
តាមរយៈសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចមួយទៀត ដែលឲ្យឈ្មោះថា«កម្មវិធីផ្តល់ ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ហើយក្រោយរាជរដ្ឋាភិបាលផ្តល់ជូនហើយ រាជរដ្ឋាភិបាល នឹងជួយធ្វើការអភិវឌ្ឍនៅកន្លែងនោះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរបស់បងប្អូនខ្មែរកាន់តែល្អប្រ សើរបន្ថែមទៀតស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នីតិកាលនៃរដ្ឋសភានេះ។
បើតាមសម្តេចធិបតី បានឲ្យឡើងទៀតថា តាមរយៈនៃការផ្តល់ដីសម្បទានសង្គមកិច្ចនេះគឺរាជរដ្ឋាភិបាលអាចពន្លត់បញ្ហាពីរក្នុងពេលតែមួយដោយទី១ពលរដ្ឋដែលខ្វះដីពិតប្រាកដ ដោយនឹងទទួលបានដីអាស្រ័យផលទាន់ពេលវេលា ខណៈកម្មវិធីនេះគឺជាការរៀបចំយន្តការថ្នាក់ជាតិ ដែលមាននាយករដ្ឋមន្រ្តីធ្វើជាប្រធានដើម្បីធានានូវភាពត្រឹមត្រូវ សុក្រឹត្យភាព។ មួយវិញទៀតយន្តការនេះក៏ជាឱកាសរបស់រាជរដ្ឋាភិប្រើប្រាស់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការពារតំបន់ធម្មជាតិ និងដីរដ្ឋផ្សេងៗទៀត ដែលពួកគាត់តាំងទីលំនូវដ្ឋាននៅទីនោះផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា កម្មវិធីថ្មីនេះគឺជាការគិតគួរដល់ភូមិភាគឦសាន និងតំបន់មួយចំនួនទៀតដែលមានការចាំបាច់នៅក្នុងការការពារនូវធនធានធម្មជាតិ ក៏ដូចជាការជំរុញការអភិវឌ្ឍនប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយទាក់ទងនឹងកិច្ចការងារនេះដែររាជរដ្ឋាភិបាលនឹងចាប់ផ្តើមេរៀបំគោលការណ៍អនុវត្ត ដោយសង្ឈឹមថានឹងអនុវត្តនៅក្នុងដំណាច់ឆ្នាំ២០២៤នេះតែម្តង៕ អត្ថបទ បាន ចក់

-
ព័ត៌មាន1 week ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន3 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន3 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
ស្អែកនេះ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅខេត្តកោះកុង
-
ព័ត៌មាន3 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម