ព័ត៌មាន
ទេសចរជាតិ៖ ខេត្តរតនគិរីផ្លាស់មុខមាត់ និងរីកចម្រើនច្រើនបើធៀបនឹងជាង ១០ឆ្នាំមុន
ទេសចរជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តរតនគិរី លើកឡើងថា ខេត្តរតនគិរីដែលជាខេត្តមួយមានចម្ងាយឆ្ងាយជាងគេកំពុងផ្លាស់មុខមាត់ និងរីកចម្រើនច្រើនបើធៀបនឹងជាង១០ឆ្នាំកន្លងទៅ។
ក្នុងពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលផ្ទុយពីក្រុមមួយក្តាប់តូចចោទថាបាត់បង់ទឹកដីប្រទេសកម្ពុជា តាមរយៈខេត្តទាំង៤ដែលត្រូវដាក់បញ្ជូលក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារBTVបានទៅដល់ទឹកដីខេត្តរតនគិរី និងជួបសម្ភាសន៍ជាមួយទេសចរណ៍ជាតិដែលទៅលេងកម្សាន្តនៅខេត្តរតនគិរី ពួកគាត់បានឱ្យដឹងថា ដោយសារតែរដូវនេះពួកគាត់ទើបតែបញ្ចប់ការដាំដុះនៅឯស្រុកកំណើតនាខេត្តបាត់ដំបង ដូច្នេះបានរៀបចំការដើរកម្សាន្តទៅខេត្តភាគឦសាន។
ទេសចរណ៍ជាតិ លើកឡើងថា ខេត្តរតនគិរីក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះពិតជាមានការផ្លាស់ប្តូរមុខមាត់ សោភ័ណភាព និងកសាងផ្លូវបានស្អាតជាងមុនដែលជួយឱ្យការធ្វើដំណើរកាន់តែរហ័ស។
សូមជម្រាបថា ខេត្តរតនគិរីមានចំងាយជិត៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តរតនគិរីមានតំបន់ទេសចរណ៍ចំនួន ១៤កន្លែង ដូចជា បឹងយក្សឡោម, ទឹក ជ្រោះកាចាញ, ទឹកជ្រោះចាអ៊ុង, ទឹកជ្រោះអូរស៊ិនលែរ៍, និងឧទ្យានជាតិវីរជ័យជាដើម ខណៈក្នុងចំណោមនោះមាន៥កន្លែង ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តច្រើនជាងគេ គឺបឹងយក្សឡោម, អូរសិនលែរ៍, ទឹកជ្រោះកាចាញ, ទឹកជ្រោះចា អ៊ុង និង ទឹកជួរតាតតៃ ដែលមានភ្ញៀវទេសចរទៅលេងក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់៕

-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា