ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈជជែករឿងប្រាក់ឈ្នួលគោលបើទោះជាសេដ្ឋកិច្ចសកលប្រឈមនឹងការលំបាកក៏ដោយ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ ឈ្នួល អប្បបរមា ជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងការបូបធ្វើដំណើរ កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។
កិច្ចពិភាក្សានេះ គឺធ្វើឡើង ដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើង នូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរមានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។
ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យកាត់ដេរ បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ។
ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែងដឹកនាំយ៉ាងទៀងទាត់ជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ?
ជាការពិត ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងនូវចំណុចវិជ្ជមានមួយចំនួន។
ចំណុចទី១.បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់ស្ថានភាពជីវភាពរបស់កម្មករនិយោជិត នៃវិស័យនេះ បន្ថែមពីលើការយកចិត្តទុកដាក់ផ្សេងៗទៀត ជាច្រើន។
ទី២. បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបានជាអតិបរមាជួយជំរុញប្រាក់ ចំណូលកម្មករនិយោជិតឲ្យមានលក្ខណៈប្រសើរឡើង បើទោះណាជាប្រទេសកម្ពុជាកំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលដូចបណ្តាប្រទេសនានាក៏ដោយ។
ទី៣. បង្ហាញពីសមត្ថភាពរបស់ប្រទេសកម្ពុជា ដែលមិនត្រឹមតែមានការងារច្រើនសម្រាប់ពលរដ្ឋខ្លួនប៉ុណ្ណោះទេ ថែមទាំងតាមជួយគិតគូរជាប្រចាំនូវការតម្លើងប្រាក់ឈ្នួលគោលដល់ពលរដ្ឋជាពិសេសវិស័យកាត់ដេរ ឲ្យមានភាពប្រសើរឡើងថែមទៀត។
ទី៤. ការតម្លើងប្រាក់ឈ្នួលអប្បរមាគឺជាការលើកទឹកចិត្តដល់កម្មករនិយោជិត វិស័យកាត់ដេរដើម្បីឲ្យពួកគេរឹងរឹតតែមានសន្ទុះបំពេញការងារ និងបង្កើនសមត្ថភាពផលិតបន្ថែមទៀត ដើម្បីឆ្លើយតបនឹងទីផ្សារ ខណៈដែលកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់ និងជាមួយប្រទេសជិតខាង។
ជារួម អ្វីដែលជាការកោតសរសើរនោះគឺ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ បានបង្ហាញនូវឆន្ទៈ ក្នុងការជជែកកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ទោះជាការជជែកប្រចាំឆ្នាំនេះ ទទួលបានលទ្ធផលវិជ្ជមានតិចតួច វិជ្ជមានច្រើន ឬពេលខ្លះប្រាក់ឈ្នួល មិនអាចតម្លើង បានដោយសារតែកាលៈទេសៈមិនអំណោយផលដូចក្នុងករណីដែលភាគីពាក់ព័ន្ធបានជួបនូវវិបត្តិសេដ្ឋកិច្ចអំឡុងពេលកូវីដកន្លងមកក៏ដោយ។
ក្រៅពីការគិតគូរក្នុងការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ តាមយន្តការក្រុមប្រឹក្សាជាតិកំណត់ប្រាក់ឈ្នួលអប្បបរមាលើវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ រដ្ឋាភិបាលអាណតត្តិទី៧ តាមរយៈក្រសួងការងារ បាននិងកំពុងគិតគូរដល់កម្មករនិយោជិត នៃវិស័យនេះជាច្រើនចំណុចទៀត ក្នុងនោះមានការយកចិត្តទុកដាក់ពីបញ្ហាសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ បង្កើតទារកដ្ឋាន រិះរកមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន ១,៥លាននាក់ជាដើម។
សូមរំលឹកថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូបធ្វើដំណើរនៅឆ្នាំ២០២៤នេះ គឺ២០៤ដុល្លារអាមេរិកក្នុងមួយខែ។ ក៏ប៉ុន្តែ កម្មករនិយោជិកម្នាក់ៗទទួលបានជាក់ស្តែងច្រើនជាងនេះជិតពីរដង ឬពីរដងក្នុងមួយខែ ដោយបូកទាំងប្រាក់ថែមម៉ោង និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។
សម្រាប់ការចរចាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិត នៃវិស័យវាយនភណ្ឌកាត់ដេរ ឆ្នាំ២០២៥ ដែលត្រូវចាប់ ផ្តើម ធ្វើឡើងកាលពីថ្ងៃទី១៤ សីហា និងបន្តធ្វើនៅជុំបន្តបន្ទាប់ខាងមុខ ត្រូវគេមើលឃើញថានឹងមានលទ្ធផលប្រកបដោយ សុទិដ្ឋិនិយមខ្ពស់ ខណៈវិស័យនេះ នៅមានសុខភាពល្អក្នុងការផលិត និងនាំចេញនៅឡើយ។
តាមរយៈប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំកំរិតនេះ កម្មករនិយោជិតកម្ពុជានៃវិស័យនេះត្រូវគេមើលឃើញថាទទួលប្រាក់ឈ្នួលខ្ពស់ក្នុងចំណោមប្រទេសជាច្រើន ដែលមានឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ប្រកួតប្រជែងនឹងកម្ពុជា៕

-
ព័ត៌មាន1 week ago
មនុស្សជាង៧០នាក់ស្លាប់ និងជាង៥០នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន7 days ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន20 hours ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន7 days ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន7 days ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា