ព័ត៌មាន
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង និង លើកកម្ពស់ជំនាញ ប្រឆាំង ការ សម្អាត ប្រាក់ ដល់សិក្ខាកាម ៤៥រូប
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន និង ជា អនុប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម បានអញ្ជើញ ជា អធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាលស្តី ពីការពង្រឹង និង លើកកម្ពស់ ជំនាញប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហា ប្រល័យនៅអគ្គស្នងការដ្ឋាននគរបាល ជាតិដោយ មានសិក្ខាកាម ជាស្នងការ រង នាយការិយាល័យ និង នាយរងការិយាល័យមកពីបណ្តាស្នងការដ្ឋាននគរបាល រាជធានី – ខេត្ត ចំនួន ៤៥ រូប នាព្រឹកថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មាន ប្រសាសន៍ថាប្រទេសកម្ពុជាបាន ចូល ជាសមាជិករបស់ ក្រុមប្រទេសអាស៊ីប៉ា ស៊ីហ្វិក (ហៅ កាត់ថា APG) ដែលជា បុត្រសម្ព័ន្ធប្រចាំតំបន់របស់ FATF (ហ្វា ត )កាលពីឆ្នាំ២០០៤ ។ ហើយកាលនោះ យើង មិនទាន់មានច្បាប់ប្រឆាំងការ សម្អាតប្រាក់នៅឡើយទេ។ បន្ទាប់ពី ចូលជាសមាជិករាជរដ្ឋាភិបាលបាន ដាក់ ចេញនូវគោលការណ៍ជាច្រើនទាំង ក្រប ខណ្ឌច្បាប់និង យន្តការថ្នាក់ជាតិ រហូត ដល់កម្រិតប្រតិបត្តិការ សំដៅអនុវត្តអនុសាសន៍ចំនួន៤០ របស់ FATF ( ហ្វា ត ) ។ ដែលជាកិច្ច ឆ្លើយតបយើង បាន បង្កើតច្បាប់ប្រឆាំង ការសម្អាតប្រាក់ និង បទដ្ឋានពាក់ព័ន្ធជាច្រើន ។
ឯកឧត្តម អនុប្រធានក្រុមការងារ បន្ត ថា រហូតមកដល់ បច្ចុប្បន្ន ប្រទេសកម្ពុជា បានធ្លាក់ចូល ក្នុងបញ្ជីប្រផេះចំនួន ០២ លើករួចមកហើយដែលលើកទី ១ គឺ នៅ ឆ្នាំ ២០១១ និង បានចេញពីបញ្ជីប្រផេះ វិញកាលពី ឆ្នាំ២០១៥ និងលើក ទី ២ កាលពី ឆ្នាំ ២០១៩ និងបានចេញពី បញ្ជី ប្រផេះវិញកាលពីឆ្នាំ ២០២៣ ។
ឯកឧត្តមបន្តថាបន្ទាប់ពីចេញពីបញ្ជីប្រផេះ កាលពី ឆ្នាំ២០២៣ ក្រុមការងាប្រឆាំង ការសម្អាតប្រាក់ថ្មីៗ នេះកំពុងតែវាយតម្លៃ បទល្មើសហានិភ័យជាតិ ដែល ក្នុងនោះ រួមមានបទល្មើសជួញដូរ ដោយ ខុសច្បាប់នូវសារធាតុ ញៀន បទល្មើស ជួញដូរ មនុស្ស និង បទល្មើស ឆបោកជាដើមដើម្បីយកជាអទិភាព ក្នុង ការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។ ដើម្បី ធានាប្រសិទ្ធភាពប្រសិទ្ធ ផលការស្រាវជ្រាវ ស៊ើបអង្កេត បទល្មើស សម្អាតប្រាក់ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បាន រៀបចំវគ្គបណ្តុះបណ្តាលជា ច្រើន លើករួចមកហើយក្នុងគោលបំណង ដើម្បី បង្កើន សមត្ថភាព មន្ត្រី អនុវត្ត ច្បាប់ លើ ការងារប្រឆាំងការសម្អាតប្រាក់ នេះ ។
ឯកឧត្តម អនុប្រធានបន្តថាវគ្គបំប៉នលើកនេះគឺ ខុសប្លែក ពី វគ្គ មុនៗ ដែល បានរៀបចំឡើងដោយវគ្គនេះ យើង និងធ្វើការជ្រើសរើស អ្នកដែលទទួល បាន ពិន្ទុខ្ពស់ដើម្បីធ្វើជាជនបង្គោល លើការងារប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម នៅតាម ស្នងការដ្ឋាន នគរបាល រាជធានី – ខេត្ត។ ជន បង្គោលដែលត្រូវបាន ជ្រើសតាំង ត្រូវ ជួយបង្ហាត់បង្រៀនដល់មន្ត្រី ដែលនៅ ក្នុង អង្គភាពរបស់ខ្លួនឲ្យបានយល់ដឹង អំពីការងារសម្អាតប្រាក់នេះ ៕
អត្ថបទ៖ កុម្ភះ






-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ