ព័ត៌មាន
ផលិតផលខ្មែរកាន់តែច្រើនឡើង ត្រូវបានទទួលស្គាល់និងគាំទ្រជាខ្លាំងពីភ្ញៀវជាតិនិងបរទេស
ដោយមានការគាំទ្រ និងលើកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សង្កេតឃើញថា ផលិតផលក្នុងស្រុកជាច្រើនមុខទំនិញ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនទូទៅ និងពីភ្ញៀវជនជាតិបរទេស។ ក្រៅពីនេះ ក៏បានមើឃើញទៀត ផលិតផលខ្មែរទាំងនោះបាននឹងកំពុងបោះជំហានក្នុងការតាំងបង្ហាញលក់ក្នុងម៉ាត និងផ្សារទំនើបនានា។
អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្ម គន្ធា អង្ករធម្មជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា គិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ផលិតផលរបស់ខ្មែរស្ទើរតែគ្រប់វិស័យ គឺមានកាគាំទ្រនិងចាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ និងបរទេស ដោយសារការយល់ដឹងក្នុងការផលិតផលិតផលដែលផ្តោតលើគុណភាព និងស្តង់ដារ។ ជាពិសេសទទួលបានការណែនាំ និងគាំទ្រនានាពីមន្រ្តីជំនាញរបស់រដ្ឋាភិបាល ទើបធ្វើឲ្យផលិតផលខ្មែរ កាន់តែមានទីផ្សារច្រើនជាងមុន។
អ្នកស្រី សុគន្ធា បានលើកឡើងជាមួយស្នាមញញឹមទៀតថា អ្នកស្រីពិតជារំភើប និងសប្បាយចិត្តណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងសំណូមពរបន្ថែមថា សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឲ្យបានច្រើនជាងផលិតផលដែលនាំចូល ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។
ស្រដៀងគ្នាខាងលើនេះ លោក ឈុន វីរៈ ម្ចាស់សហគ្រាស វី ធីក ខេមបូឌា ដែលផលិតជ្រុញប្រណិតខ្មែរម៉ៃសាក់ និងចេញពីដៃសុទ្ធ ១០០% បានឲ្យ ប៊ីធីវី ដឹងដែរថា ក្រោយបើកដំណើរការអស់រយៈពេលប្រមាណ ២៣ឆ្នាំមកនេះ កត្តាដែលនាំឲ្យឈរជើងមកដល់បច្ចុប្បន្ន គឺដោយសារការគាំទ្រជាហូរហែរពីសំណាក់ប្រជាជនក្នុងស្រុក។ លោកបានឲ្យដឹងទៀតថា សព្វថ្ងៃនេះ ផលិតផលរបស់លោក ក្រៅពីដាក់លក់នៅក្នុងហាង ក៏មានដាក់លក់បន្ថែមទៀតនៅបណ្តាផ្សារទំនើប ដូចជា ផ្សារអ៊ីអន និងម៉ាក្រូជាដើម។
លោក វីរៈ បានបន្ថែមថាផលិតទាំងអស់ ដែលផលិតចេញពីសហគ្រាសរបស់លោក គឺទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវជាតិ និងបរទេស ថែមទាំងលក់ដាច់ចេញច្រើនផងដែរ ទោះបីជាការចំណេញតិច ប៉ុន្តែការគាំទ្រមានច្រើនជាបន្តបន្ទាប់ ដែលនេះជាកម្លាំងចិត្តដ៏ធំធេងពីអតិថិជនគ្រប់មជ្ឈដ្ឋាន។ ជាមួយនេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តជួយគាំទ្រផលិតផលខ្មែរកាន់តែច្រើនថែមទៀត មិនថាផលិតផលរបស់លោក ក៏ដូចជាក្រុមហ៊ុន សហគ្រាសដទៃទៀត ដើម្បីជួយបង្កើតការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើនទៅមុខទាំងអស់គ្នា។
ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងសុខាភិបាល, សមាគមពាណិជ្ជកម្មកម្ពុជា និងសមាគមជាច្រើនផ្សេងទៀត ក្រុមហ៊ុន វៀរ ( Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម រយៈពេល ៣ថ្ងៃ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ១៣ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងបង្ហាញសក្ដានុពលអភិវឌ្ឍន៍វិស័យកសិកម្ម និងជលផលកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី














-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង