ព័ត៌មាន
តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ តេលាខ្មែរ
តេលាខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្សទី៦០មកម៉្លេះ ក្រោមចក្ខុវិស័យផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ និងឧស្ម័ន ហ្គាស (LPG) ដែលមានគុណភាពខ្ពស់ជូនប្រជាជនខ្មែរ បានប្រកាសជាផ្លូវការ តារាចម្រៀងដ៏ល្បីនៅកម្ពុជា លោកស្រី ឱក សុគន្ធកញ្ញា ចូលរួមជាសមាជិក ដើម្បីជាតំណាង និងជួយជំរុញចក្ខុវិស័យរបស់ តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។

លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង តេលាខ្មែរ នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ រវាងតេលាខ្មែរ និងឱក សុគន្ធកញ្ញា នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៤កន្លងទៅ បានមានប្រសាសន៍ថា មូលហេតុដែល តេលាខ្មែរ ជ្រើសរើសលោកស្រី ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈ ដោយសារតែលោកស្រី ជាតារាល្បី សុភាពរាបសា រួសរាយរាក់ទាក់ ឈ្លាសវៃ ពូកែ និងមានសេចក្តីថ្លៃថ្នូរ ថែមទាំងរូបសម្បត្តិសមរម្យជាខ្មែរ ដែលស័ក្តិសមជាទូតសុច្ឆន្ទៈ តេលាខ្មែរ។

លោកឧកញ៉ា បានលើកឡើងថា តេលាខ្មែរ បានពាំនាំយកនូវសមិទ្ធផលថ្មី ដែលជាផលិតផលស្តង់ដារអន្តរជាតិ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់។ តាមការសិក្សា និងពិសោធន៍ច្បាស់លាស់ តេលាខ្មែរ បានណែនាំឱ្យស្គាល់ពីផលិតផល ប្រេងសាំង ប្រេងម៉ាស៊ូត គីណេតិច និង ហ្គាស ព្រីម ជាបច្ចេកវិទ្យាចុងក្រោយបំផុតពីសហរដ្ឋអាមេរិក។ ផលប្រយោជន៍សំខានៗ៤យ៉ាង រួមមាន៖ សន្ទុះខ្លាំង សម្អាតម៉ាស៊ីនបានល្អ អាចធ្វើដំណើរបានឆ្ងាយ និងបរិមាណគ្រប់លីត្រ ។

លោកឧកញ៉ា ឈុន វ៉ាន់ឌី បានគូសបញ្ជាក់ថា តេលាខ្មែរ ពិតជាមានមោទនភាពណាស់ក្នុងការនាំចូលផលិតផលគុណភាពស្តង់ដារអន្តរជាតិនេះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនខ្មែរ តាមរយៈសេវាកម្មល្អ ដែលសបញ្ជាក់ពីគុណតម្លៃវប្បធម៌ខ្មែរ និងក្រោមទស្សនៈវិស័យរួមគ្នាតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ។ ចំពោះចក្ខុវិស័យនេះ ក្រុមហ៊ុនប្ដេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍ និងលើកស្ទួយប្រទេសជាតិឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខ “អនាគតរួមគ្នា” ។ លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ នឹងចូលរួមក្នុងការលើកស្ទួយផលិតផលរបស់ក្រុមហ៊ុនខ្មែរ ដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន ដៃគូអាជីវកម្មទាំងអស់កន្លងមក សម្រាប់ការជឿទុកចិត្តក្នុងការគាំទ្រផលិតផល និងសេវាកម្មរបស់ តេលាខ្មែរ៕



-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា