Uncategorized
សាលារៀនជាអ្នករៀបចំទាំងវិញ្ញាសា ការប្រឡង និងការកែ សម្រាប់ការប្រឡងសញ្ញាបត្របឋមភូមិ
ការប្រឡងសញ្ញាបត្រ បឋមភូមិ សម្រាប់សិស្សថ្នាក់ទី៩ កំពុងប្រព្រឹត្តិទៅទូទាំងប្រទេស រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤។ ការប្រឡងនេះ ជាការទទួលខុសត្រូវទាំងស្រុងរបស់សាលារៀននីមួយ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ក៏ដូចជាការធ្វើកំណែ បូកស្រង់ពិន្ទុ និងប្រកាសលទ្ធផល។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាការប្រឡងបញ្ចប់ថ្នាកអនុវិទ្យាល័យ ចូលទៅថ្នាក់វិទ្យាល័យ។ ការប្រឡងនៅឆ្នាំនេះ គឺមានបេក្ខជនចូលរួមសរុប ២០១ ៧១២នាក់ ក្នុងនោះមានស្ត្រីចំនួន ១០៧ ៨០៦ នាក់។ លោកស្រីបន្ថែមថា ក្រសួងអប់រំ បានផ្ដល់ភារកិច្ចទាំងស្រុងជូនចំពោះសាលារៀន ក្នុងការរៀបចំទាំងការតាក់តែងវិញ្ញាសា ដំណើរការប្រឡង ក៏ដូចជាដំណើរការកំណែ បូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល។

លោកគ្រូ ឆយ ណារ៉ាត នាយករងវិទ្យាល័យបាក់ទូកសម្រាប់វិទ្យាល័យ បាក់ទូក ក្នុងនាមជាសាលាមួយដែលទទួលបន្ទុក ទទួលខុសត្រូវរៀបចំការប្រឡងសម្រាប់សិស្សរបស់ខ្លួន បានលើកឡើងថា សាលាមានការរៀបចំដោយគោរពតាមនីតិវិធីច្បាស់លាស់។ ភាពច្បាស់លាស់ គឺអនុវត្តគ្រប់ដំណាក់កាលដើម្បីធានាបានភាពសុក្រឹត្យ តម្លាភាព ចេះគឺជាប់សម្រាប់គ្រប់បេក្ខជន។ លោកបន្តថា សម្រាប់ការប្រឡងទាំងពីរថ្ងៃនេះ សាលា គឺមានការចូលរួមពីសមត្ថកិច្ច ក្រុមយុវជន លោកគ្រូ អ្នកគ្រូ ត្រួតពិនិត្យទាំងនៅច្រកចូល និងនៅក្នុងបន្ទប់ប្រឡង។ ការត្រួតពិនិត្យ ដើម្បីដកហូតរាល់សំណៅឯកសារ ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកទាំងអស់។
ចំណែកបេក្ខជនប្រឡង មើលឃើញថា សាលារៀបចំការប្រឡងបានល្អ។ ពួកគេគាំទ្រនូវវិធានការដែលបានដាក់ចេញក្នុងថ្ងៃប្រឡង ដែលធានាថាសិស្សគឺប្រឡងដោយពឹងលើសមត្ថភាពផ្ទាល់ខ្លួនដើម្បីជាប់។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា។ ការប្រឡង គឺមាន ១១ មុខវិជ្ជា៕ អត្ថបទ៖ គឹមហុក





-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន6 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន6 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន6 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក