ព័ត៌មាន
ក្រុមសីដក់កម្ពុជា ឈ្នះមេដាយ ២គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកម្រិតពិភពលោក នៅថៃ
ក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា បានឈ្នះមេដាយ ២គ្រឿង នៅថ្ងៃដំបូង នៃការប្រកួតកម្រិតពិភពលោក ISTAF World Sepaktakraw Championship, 37th Thai King’s Cup 2024 នៅប្រទេសថៃ កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ខណៈអត្តពលិកកម្ពុជា នៅសល់ការប្រកួត ៥វិញ្ញាសាទៀត រហូតដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខ ។

សម្រាប់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ដណ្ដើមបានលើវិញ្ញាសាសីកន្ដ្រកផ្នែកបុរស ដែលរកបាន ៥៣០ពិន្ទុ ដើម្បីឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដោយយបន្ដធ្វើបាន ៥៤០ពិន្ទុ ។ លទ្ធផលនេះ នាំឲ្យក្រុមកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ គ្រាដែលមេដាយមាស បានទៅម្ចាស់ផ្ទះថៃ និងមេដាយសំរឹទ្ទស្ទួន បានទៅវៀតណាម និងព្រុយណេ ។
ចំណែកមេដាយសំរឹទ្ធវិញ ដណ្ដើមបានលើវិញ្ញាសាសីកន្ដ្រកផ្នែកនារី ។ ការប្រកួតនេះដែរ ក្រុមកីឡាការិនីកម្ពុជា រកបាន ៣៧០ពិន្ទុពីការប្រកួតដំបូង តែសោកស្ដាយនៅវគ្គ ៤ក្រុមចុងក្រោយ កម្ពុជារកបានត្រឹម ៣៦០ពិន្ទុ នាំឲ្យក្រុមសីដក់កម្ពុជា ទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។

គួរដឹងថា ព្រឹត្តិការណ៍អន្ដរជាតិ ដែលមានរយៈពេល ៨ថ្ងៃនេះ មានអត្តពលិកមកពី ៨ប្រទេសចូលរួម រួមមានក្រុមម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ ចិន ឥណ្ឌា ជប៉ុន និងកម្ពុជា ។ ក្នុងនោះកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ២៩នាក់ចូលរួមប្រកួតលើ ៧វិញ្ញាសា រួមមានវិញ្ញាសាក្រុមបុរស និងក្រុមនារី ៣នាក់ ទល់ ៣នាក់, ផ្នែកបុរស-នារី ៤នាក់ ទល់ ៤នាក់, វិញ្ញាសាសីកន្ដ្រក់ផ្នែកបុរស និងផ្នែកនារី និងវិញ្ញាសា ៤នាក់ ទល់ ៤នាក់ចម្រុះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី