ព័ត៌មាន
បញ្ញវន្តអំពាវនាវដល់ពលរដ្ឋកុំជឿជនអគិតបំភ្លៃការពិតពាក់ព័ន្ធផែនទីព្រំដែនលើ Google Maps
បន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសការពិត ដោយយក Google Maps ធ្វើជាផែនទីព្រំដែននៃប្រទេសកម្ពុជានោះ បញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ។

មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០៤ ខែកញ្ញានេះ បញ្ញវន្តរស់នៅក្នុងរាជធានីភ្នំពេញ បានយល់ឃើញថា ការយក Google Maps របស់ក្រុមជ្រុលនិយមមួយក្តាប់តូចរស់នៅបរទេស មកវាស់វែងធ្វើជាព្រំដែននៃប្រទេសកម្ពុជានោះ គឺមិនសមទំនងទាល់តែសោះ ទាំងបច្ចេកទេស និងផ្លូវច្បាប់ ព្រោះថាប្រទេសកម្ពុជាមានលេខាធិការដ្ឋានកិច្ចការព្រំដែនមួយ ដែលអាចដោះស្រាយបញ្ហាព្រំដែនបាន និងម្យ៉ាងវិញទៀតប្រទេសកម្ពុជាបានកំណត់យកផែនទីខ្នាតមួយលើមួយរយពាន់សម្រាប់ប្រើប្រាស់ផែនទីកំណត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។ បន្ថែមលើនេះ បញ្ញវន្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ ដែលនាំឱ្យពលរដ្ឋខ្មែរបែកបាក់សាមគ្គីភាព ។

តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានប្រសាសន៍ថា ប្រទេកម្ពុជា មិនឱ្យមានការបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រឡើយ ហើយក៏មិនចង់បានដីនរណាសូម្បី១មីលីម៉ែត្រដូចគ្នា។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសពីការពិត ដោយយក Google Maps ធ្វើជាផែនទីព្រំដែននៃប្រទេសកម្ពុជា។
នៅក្នុងកិច្ចសម្ភាស ឯកឧត្តមបានបញ្ជាក់ថា នរណាក៏មានគំនិតស្នេហាជាតិ ស្រលាញ់ទឹកដីដូចគ្នា តែកុំជឿបុគ្គលដូច សម រង្ស៉ី ដែលមានគំនិតទុច្ចរិត តែងតែបង្កចលាចល ឱ្យមានភាពវឹកវររហូតមក។

សម្រាប់កិច្ចការងារបោះបង្គោលព្រំដែន បានចំណាយពេលរាប់ឆ្នាំ នៅក្នុងការចរចា កំណត់និយាមការ ជជែកគ្នា ទាំងនៅលើផែនទី និងនៅលើដីជាក់ស្តែង ហើយមានចំណុចនិយាមការ ជាង ៣០០០ រវាងកម្ពុជា និងវៀតណាម នៅលើខ្សែព្រំដែន ប្រមាណ ១២៧០គីឡូម៉ែត្រនេះ។ ក្នុងចំណោមប្រវែងនេះ ភាគីទាំងពីរបោះបង្គោលសម្រេចបាន ៨៤ភាគរយ ទាំងខ្សែឯកភាពគ្នានៅលើព្រំដែន និងទាំងការបោះបង្គោល ហើយបានបោះបង្គោលចំនួន ២០៤៧បង្គោល ចែកចេញជា៣ប្រភេទសំខាន់ គឺបង្គោលមេ, បង្គោលបំពេញបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន។
គួរបញ្ជាក់ដែរថា ការងារបោះបង្គោលព្រំដែន គឺផ្អែកលើគោលការណ៍ធំចំនួន៣ ដែលក្នុងនោះរួមមាន៖ទី១.ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមនិយមបារាំង ដែលជាផែនទីគោលយកជាមូលដ្ឋាន គឺជាផែនទីដែលត្រូវកំណត់ថា មរតកខ្សែព្រំដែនមិនកែប្រែ ទី២៖ផ្អែកទៅលើគោលការណ៍ច្បាប់អនុ្តរជាតិនិងឧត្តមមានុវត្តន៍អន្តរជាតិ និងទី៣.ផ្អែកទៅលើការកាន់កាប់រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សោភ័ណ

-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង