Uncategorized
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីកម្ពុជា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរង ហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម។
-សម្ដេចធិបតី៖ ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា មានបុគ្គលមួយចំនួនតូចនៅក្រៅប្រទេស ចង់បង្វែព្រឹត្តិការណ៍ ស្ថានភាពដុតបំផ្លាញប្រទេសជាតិផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលខុសពីឆន្ទៈរបស់ប្រជាជនភាគច្រើនលើសលុប នៅក្នុងប្រទេសគាត់មានកង្វល់ពីបូរណភាពទឹកដី ប៉ុន្តែមិនចង់ឲ្យប្រទេសបែកបាក់សាមគ្គីគ្នាទេ គឺចង់ឱ្យប្រទេសមានសុខសន្តិភាព។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រើប្រាស់ច្បាប់គឺមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺមិនត្រឹមតែជួយប្រជាពលរដ្ឋការពារសិទ្ធរបស់ពួកគាត់បានប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ក៏ជាប្រទីប និងការកំណត់ព្រំដែនក្នុងការអនុវត្តច្បាប់ចំពោះជន និងបុគ្គលមួយចំនួនមិនឲ្យបំពានទៅលើសិទ្ធរបស់អ្នកដទៃ ឬសង្គមជាតិផងដែរ….។
-ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋផងដែរ ដូច្នេះបុគ្គលណាដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ។
-សម្ដេចធិបតី ចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? គេសង្កេតឃើញពួកក្រុមជ្រុលនិយមប្រមូលគ្នា មកភ្នំពេញដោយមានភស្តុតាងច្បាស់លាស់ មាន ដបសាំង ចំពាមកៅស៊ូគ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ ។ ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសបដាផ្សេងៗ ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយនូវរឿងបញ្ហាប្រឈមផ្សេងៗ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តច្បាប់ គឺដើម្បីធានានូវសិទ្ធិ របស់ប្រជាពលរដ្ឋមួយចំនួនក្នុងការបញ្ចេញមតិ តែមិនឲ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធសង្គម និងប្រជាពលរដ្ឋ តាមរយៈការធ្វើសកម្មភាពលើសព្រំដែនច្បាប់ ដូចជា គ្រោងធ្វើបាតុកម្មហិង្សា រៀបចំ សម្ភារ ឬប្រមូលមនុស្ស ដើម្បីវាយប្រហារ និងប្រឆាំងរាជរដ្ឋាភិបាលនោះ ច្បាប់នឹងមិនបណ្តោយឲ្យធ្វើបានទៅងាយស្រួលនោះទេ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដែលចង់បះបោះ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈ ការញុះញង់ពីជនអគតិខាងក្រៅ គឺមានចំនួន៦៦នាក់ ក្នុងនោះ ធ្វើការដោះលែងវិញចំនួន៥៧នាក់ ដោយសារពួកគេមកតាមគេតាមឯង ដោយមិនដឹងរឿង ខណៈ៩នាក់ទៀត ដែលជាមេខ្លោង កំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការ។
-សម្ដេចធិបតី បានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឲ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ក្រុមជ្រុលនិយមមកធ្វើបាតុកម្មមានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ មុននឹងធ្វើរបាយការណ៍ និងការបញ្ចេញមតិ។ នៅពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីការពារសិទ្ធសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ បែរជាថា រដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទៅវិញ។នៅប្រទេសអង់គ្លេសក៏គេអនុវត្តច្បាប់ ចំពោះអ្នកធ្វើបាតុកម្មខុសច្បាប់នោះដែរ រហូតមកដល់ពេលនេះ មានការចាប់មនុស្សជាង១០០០ នាក់ ដែលធ្វើសកម្មភាពញុះញង់ផ្សេងៗ ខុសច្បាប់ នៅក្នុងប្រទេសអង់គ្លេស។
-សម្តេចធិបតី នាយករដ្ឋមន្រ្តី ប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋខ្លាចបាត់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគ ឦសាន (ខេត្តទាំងបួន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម)នោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឲ្យបានរួចរាល់ ជាស្ថាពរនាពេលឆាប់ៗ ខាងមុខនេះផងដែរ។
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week ago
ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យាកំណត់ទីតាំង ដើម្បីប្រសិទ្ធភាពចែកចាយបញ្ញើ
-
ព័ត៌មាន2 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន1 week ago
ទូកចែវនារី ព្រះពៃស្រពណ៍ នៅតែចូលរួមប្រកួតទោះអ្នកអុំខ្លះឈានចូលវ័យជាង ៥០ ឆ្នាំក្ដី
-
ព័ត៌មាន1 week ago
ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
-
ព័ត៌មាន2 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន3 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា