Uncategorized
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងអាមេរិក ប្រចាំUN អំពាវនាវឱ្យមានការថ្កោលទោសក្រុមហាម៉ាស
មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Danny Danon បានរិះគន់ក្រុមប្រឹក្សា ចំពោះការអនុម័តសេចក្តីសម្រេចចំនួន៤ចាប់តាំងពីថ្ងៃទី៧ ខែតុលា ដោយគ្មានការថ្កោលទោសក្រុមហាម៉ាស ចំពោះសកម្មភាពរបស់ពួកគេ។

លោកបានបញ្ជាក់ថា មហាសន្និបាត ក៏បានអនុម័តសេចក្តីសម្រេចចំនួនពីរ ដែលមិននិយាយអំពីក្រុមហាម៉ាស ហើយគ្រាន់តែសំដៅមិនច្បាស់លាស់លើការដោះលែងចំណាប់ខ្មាំង ដោយមិនបញ្ជាក់ពីទង្វើរបស់ក្រុមហាម៉ាស។
លោក Danon បានអំពាវនាវឱ្យមានការអនុម័តសេចក្តីសម្រេចច្បាស់លាស់ ដែលមានការថ្កោលទោសក្រុមហាម៉ាស ចាត់ទុកពួកគេថាជាអង្គការភេរវកកម្ម និងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំង។

នៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour បានចោទប្រកាន់អ៊ីស្រាអែលពីបទធ្វើសង្រ្គាមពេញលេញប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។ លោក បានអះអាងថា អ៊ីស្រាអែល កំពុងព្យាយាមដោះស្រាយជម្លោះតាមរយៈមធ្យោបាយយោធា ដែលនាំទៅរកការលុបបំបាត់ប្រជាជាតិប៉ាឡេស្ទីន។
លោក Mansour បានចោទប្រកាន់អ៊ីស្រាអែលពីការប្រព្រឹត្តអំពើឃោរឃៅផ្សេងៗ មានចាប់ពីអំពើប្រល័យពូជសាសន៍ រហូតដល់ការរើសអើងជាតិសាសន៍ ដោយបញ្ជាក់ថា អ៊ីស្រាអែល កំពុងដាក់ទុក្ខទោស ធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនភៀសខ្លួន បំផ្លិចបំផ្លាញ និងសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ក្នុងកម្រិតមួយដែលមិនធ្លាប់បានឃើញ។
ការស្លាប់របស់ចំណាប់ខ្មាំង៦នាក់ បន្ទាប់ពីជាប់ឃុំរយៈពេលជិត១១ខែ បានបង្កឱ្យមានរលកនៃការតវ៉ា ដោយមានមនុស្សប្រហែល ៥០០.០០០នាក់បានចេញធ្វើបាតុកម្មក្នុងទីក្រុងហ្សេរុយសាឡឹម និង Tel Aviv ដើម្បីដាក់សម្ពាធលើនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ឲ្យនាំយកចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ។
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី