Uncategorized
រដ្ឋបាលលោក Biden ថ្លឹងថ្លែងលើបម្រាមសិទ្ធិជ្រកកោនកាន់តែតឹងរ៉ឹងនៅព្រំដែនម៉ិកស៊ិក
ប្រភពពីមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កំពុងថ្លឹងថ្លែងថាតើត្រូវពង្រឹងការហាមឃាត់សិទ្ធិជ្រកកោនដើម្បីរក្សាកម្រិតទាបនៃការឆ្លងដែនខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ឱ្យកាន់តែតឹងតែងឬយ៉ាងណា ចាប់តាំងពីបម្រាមនេះចូលជាធរមានក្នុងខែមិថុនា មក។

ការហាមប្រាមនេះអាចនឹងត្រូវបានដកចេញ ប្រសិនបើចំនួនជនអន្តោប្រវេសន៍ដែលចាប់ខ្លួនបានពីការឆ្លងកាត់ព្រំដែនភាគខាងត្បូងដោយខុសច្បាប់ ធ្លាក់ចុះក្រោមកម្រិតមធ្យម ១.៥០០នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍។ មន្ត្រីក្រសួង DHS បាននិយាយថា វិធានការដែលកំពុងពិភាក្សានេះនឹងមើលឃើញការអូសបន្លាយពេលវេលាដែលចំនួនមនុស្សចាប់ខ្លួនបានត្រូវតែស្ថិតក្រោមកម្រិតកំណត់នោះ រហូតដល់ជាច្រើនសប្តាហ៍។

កម្រិត ១.៥០០នាក់នោះមិនទាន់ឈានដល់នៅឡើយទេ។ កាលពីខែកក្កដា កងល្បាតព្រំដែនអាមេរិកបានចាប់ជនអន្តោប្រវេសន៍ជាមធ្យម ១.៨២០នាក់ក្នុងមួយថ្ងៃ។ កាលពីខែធ្នូ ឆ្នាំមុន ចំនួននេះឡើងដល់ ១០.៨០០នាក់ក្នុងមួយថ្ងៃ ដែលនៅពេលនោះក្រុមមន្ត្រីនិយាយថាជាកម្រិតមួយជិតដល់កំណត់ត្រា។
អន្តោប្រវេសន៍ខុសច្បាប់គឺជាក្ដីកង្វល់ដ៏ធំរបស់អ្នកបោះឆ្នោតនៅអាមេរិក ដែលត្រៀមនឹងបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីសម្រេចជ្រើសរើសអ្នកគ្រប់គ្រងសេតវិមាន និងសភា។ យោងតាមតួលេខរបស់រដ្ឋាភិបាលអាមេរិកបង្ហាញថា ចំនួនជនអន្តោប្រវេនស៍ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ចុះមកនៅត្រឹម ៥៦.០០០នាក់ក្នុងខែកក្កដា ពីតួលេខ ១១៨.០០០នាក់នៅក្នុងខែឧសភា៕
-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា