Uncategorized
អ្នកចូលនិវត្តន៍អាហ្សង់ទីន ប៉ះទង្គិចជាមួយនគរបាលអំឡុងតវ៉ាប្រឆាំងការប្រើសិទ្ធិវ៉េតូកំណែទម្រង់ ប្រាក់សោធននិវត្តន៍
អ្នកចូលនិវត្តន៍ច្រើននាក់ បានប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្ម ក្នុងអំឡុងការតវ៉ាមួយ ដែលបានធ្វើឡើងនៅទីក្រុង Buenos Aires កាលពីថ្ងៃពុធ ប្រឆាំងទៅនឹងការប្រើសិទ្ធិវ៉េតូរបស់ប្រធានាធិបតី លោក Javier Milei លើកំណែទម្រង់សោធននិវត្តន៍ ដែលនឹងបង្កើនប្រាក់សោធននិវត្តន៍របស់ពួកគេ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀត។

នគរបាលបង្ក្រាបកុប្បកម្ម បានរារាំងក្រុមអ្នកតវ៉ានៅជិតអគារសភាជាតិ ខណៈក្រុមអ្នកចូលនិវត្តន៍ បានរុញច្រាន និងវាយទម្លាយខែលការពាររបស់នគរបាល។

មនុស្សជាច្រើន បានស្រែកពាក្យស្លោក និងកាន់ស្លាកសញ្ញាសរសេរថា «កុំបង្កបញ្ហាដល់មនុស្សចាស់» ដោយទាមទារសិទ្ធិនៃការចូលនិវត្តន៍របស់ពួកគេ។
ការចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ប្រទេស បាននិយាយថា លោក Milei កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា បានប្រើសិទ្ធវ៉េតូលើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលត្រូវបានអនុម័តដោយសភាកាលពីខែមុន ដោយលោកបាននិយាយថា វិធានការនេះនឹងធ្វើឲ្យប៉ះពាល់ដល់គណនេយ្យរបស់រដ្ឋ។

លោក Milei បានចូលកាន់តំណែងកាលពីខែធ្នូ និងបានអនុវត្តវិធានការរឹតត្បិតថវិកាតឹងរ៉ឹង ជាផ្នែកមួយនៃការប៉ុនប៉ងដើម្បីទប់ស្កាត់អតិផរណាមានតួលេខបីខ្ទង់ ទោះបីជាមានការកើនឡើងភាពក្រីក្រ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះក៏ដោយ។
សមាជិកសភា បានអនុម័តយ៉ាងច្រើនលើសលប់នូវកំណែទម្រង់ដែលនឹងដំឡើងប្រាក់សោធននិវត្តន៍ស្របតាមអតិផរណា។ លោកប្រធានាធិបតី ធ្លាប់បាននិយាយថា លោកនឹងប្រើសិទ្ធិវ៉េតូ ដោយបានបន្ថែមភាពប្រេះឆាជាមួយសភាគ្រប់គ្រងដោយគណបក្សប្រឆាំង។
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន6 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន6 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន6 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន6 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន