Uncategorized
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៣ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤០រូប(ស្រី ១៨រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។
មុនពេលចាប់ផ្តើមខ្លឹមសារនៃបទឧទ្ទេសនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអត្ថន័យ នៃវិមាន ៧មករា ដែលសិក្ខាកាមកំពុងតែមានឱកាសសិក្សារៀនសូត្រក្នុងវិមានដ៏ធំស្កឹមស្កៃ ដែលជាទីស្នាក់ការគណបក្សប្រជាជននេះថា “វិមាននេះ ជាវិមានដែលបានសាងក្នុងយុគ្គសម័យ នៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែងកសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិមាតុភូមិ ហើយជាពិសេសបានបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ។
នៅក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នារសៀលនេះ ត្រូវបានបែងចែកជាពីរ ចំណុច៖ ទី១.ឯកឧត្តម បានបង្ហាញប្រវត្តិ និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងសមិទ្ធផលការងារស្នូលសំខាន់ៗ រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល និងទី២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈនានាពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយកបរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពជោគជ័យនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងលិខិបទដ្ឋានគតិយុត្តិដែលបានរៀបចំដាក់ចេញ និងតាមរយៈកម្មវិធីអង្គភាពផ្តល់សេវាសាធារណៈគំរូ បានឆ្លុះបញ្ចាំងពីឆន្ទះ ចក្ខុវិស័យ និងការលះបង់របស់មន្ត្រីនៅមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត បានបង្ហាញឱ្យប្រជាជន ជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានរម្លឹកប្រសាសន៍របស់សម្តេចតេជោ ថា៖ ភាពជឿជាក់ និងជំនឿទុកចិត្ត ដែលបានមកពីប្រជាជន ត្រូវកសាងជាប់ជាប្រចាំ និងមានរយៈពេលយូ។ ភាពតិចតួចរបស់ប្រជាជននៅក្នុងកម្រិតមូលដ្ឋាន គឺជាកត្តាកំណត់ដែលគណបក្សប្រជាជន អាចកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយ និងសង្គមជាតិជារៀងរហូត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសិក្សាបន្ថែមពីការដឹកនាំរបស់ថ្នាក់ដឹកនាំដទៃទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញចិត្តដល់សិក្ខាកាមទាំងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង