ខ្សែភាពយន្តជីវិត រឿង «ប៉ាពីរជើងល្អ» កាន់តែធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ជាមួយឈុតឆាកពីមួយភាគទៅមួយភាគ ពិសេស ទៅលើចំណោទបញ្ហានៅក្នុងសាច់រឿងតែម្ដង។
បន្ទាប់ពីការទន្ទឹងរង់ចាំរបស់ហ្វេនៗអស់រយៈពេលមួយឆ្នាំ នៅពេលនេះអ្នកដឹកនាំរឿង«កូនគ្មានខាន់ស្លា» ...
តារាសម្ដែងល្បីឈ្មោះ លោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នងនៃរបបប៉ុលពត គុកឥតជញ្ជាំង(៣ឆ្នាំ ៨ខែ ២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។ តាមការបញ្ជាក់ប្រាប់ពីលោក ម៉ឺន ឯកសុភារិទ្ធ ប្រាប់សារព័ត៌មានសិល្បៈញូស៍(Selapak News) បានឱ្យដឹងថា« របួសមុខនេះ គឺកើតឡើងនៅពេលដែលថតប្លង់ផ្ទុះគ្រាប់បែក...
បានទស្សនាខ្សែរឿងជីវិត «ម៉ាឡែនម៉ាលីន»ភាគទី១២ហើយ ហ្វេនគ្រប់គ្នាពិតជាកម្សត់ស្រក់ទឹកភ្នែក ទៅតាម...
នារាត្រីនេះ ខ្សែរឿងជីវិតថ្មីមួយទៀត ក្រោមចំណងជើងថា «ព្រោះស្រី» ដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវក្នុងសង្គមគ្រួសារ ប្តីចូលចិត្តលួចមានស្រីក្រៅក្បត់ចិត្តប្រពន្ធមិនរើសមុខ នឹងចូលខ្លួនមកកំដរអារម្មណ៍ទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍បាយ័ន...
ជឿជាក់ថាអ្នកនិយមតាមដានទាំងរឿងភាគខ្នាតខ្លី និងខ្នាតវែង ដែលជាស្នាដៃរបស់ សាស្ត្រាហ្វៀម ច្បាស់ជាស្គាល់ពីមាតិកា“ភាពយន្តជីវិត” ដូចថ្ងៃអ៊ីចឹង ហើយអ្វីដែលពិសេសនោះភាគច្រើននៃរឿងគឺទទួលបានការចូលទស្សនាខ្ទង់លានដងឯណោះ។ “ភាពយន្តជីវិត”បានប្រមូលផ្តុំទៅដោយខ្សែរឿងដែលបានកើតឡើង ឬមានពិត ពាក់ព័ន្ធនឹងសង្គមសព្វថ្ងៃជាក់ស្តែងតែម្តង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រតែងសរសើរមិនដាច់ពីមាត់រាល់ភាពយន្តដែលសាស្រ្តាហ្វៀមបានផលិត។ ភាពយន្តជីវិត គឺជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមកបង្ហាញដល់អ្នកមើល ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិតមកអភិវឌ្ឍខ្លួនបាន។ គោលបំណងនៃភាពយន្តជីវិតនេះ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។ សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្តជីវិត មួយភាពយន្តមួយសាច់រឿងមានរយៈពេលប្រមាណ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រមិនដែលរំលងរាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបានផលិតឡើយ៕...
វាជារឿងរ៉ាវស្នេហាក្នុងគ្រួសារស្មុកស្មាញ ហើយមើលពីខាងក្រៅទៅគេនឹងយល់ឃើញថាបុរសជាប្តីគឺជាអ្នកក្បត់ប្រពន្ធ ហើយបុរសជាប្តី វុធ បានមានទំនាក់ទំនងស្នេហាជាមួយនឹង ស្ត្រីម្នាក់ទៀតគឺ រ័ត្ន រហូតដល់អ្នកស្រីមរកត ដែលជាតួអង្គ និងជាម្តាយរបស់កូនប្រុសស្រីពីរនាក់បានរន្ធត់ចិត្តនឹងហេតុការណ៍ដែលប្តីរបស់ខ្លួនឯងក្បត់។ ដោយសារតែភាពនិន្ទាឈ្នានីស ចង់ឈ្នះចាញ់របស់រ័ត្ន រ័ត្នបានសម្លាប់មរកតអោយស្លាប់យ៉ាងឈាមត្រជាក់។ ក្រោយមក រ័ត្នបានផ្លាស់មកនៅក្នុងផ្ទះរបស់វុធ គ្រប់គ្នាបានគិតថាលោកវុធ គឺជាប្តីដ៏អាក្រក់ម្នាក់ ដែលមិនបានយល់ពីទឹកចិត្តរបស់ប្រពន្ធ ហើយកូនៗទាំងពីររបស់លោកវុធកាន់តែស្អប់ឪពុកខ្លាំងឡើង។ ដេនកូនប្រុសច្បងរបស់លោកវុធ ដេន បានមានទំនាក់ទំនងស្នេហាជាមួយនឹង កូនស្រីច្បងរបស់ រ័ត្ន ឈ្មោះ ណាណា។...
មានមនុស្សមិនតិចទេជួបរឿងបែបនេះ និយាយទៅគេពេលទៅខ្ចីលុយ និងពេលសងលុយ ចរឹត និងសម្ដីអ្នកខ្ចីគឺមិនដូចគ្នានោះទេ...
លោកអ្នកធ្លាប់បានទស្សនារួចមកខ្សែរឿងជីវិតរឿង “មនុស្សហ្សឺរ៉ូ” កាលពីរដូវកាលទី១ ដែលបានបញ្ចប់ទៅនាខែមុន។ ពេលនេះ “មនុស្សហ្សឺរ៉ូ” រដូវកាលទី២ ...
«កូនគ្មានខាន់ស្លា» មានចាក់បញ្ចាំងរៀងរាល់ថ្ងៃព្រហសត្តិ៍ និងសុក្រ វេលាម៉ោង ៩ យប់ លើកញ្ចក់ទូរទស្សន៍បាយ័ន...