ភាពយន្ដ
រឿង«ម៉ាឡែនម៉ាលីន» បញ្ចាំងភាគបញ្ចប់យប់នេះ! ម៉ាឡែន ពិតជាត្រូវស្លាប់មែនឬ ?
បានទស្សនាខ្សែរឿងជីវិត «ម៉ាឡែនម៉ាលីន»ភាគទី១២ហើយ ហ្វេនគ្រប់គ្នាពិតជាកម្សត់ស្រក់ទឹកភ្នែក ទៅតាម…
បានទស្សនាខ្សែរឿងជីវិត «ម៉ាឡែនម៉ាលីន»ភាគទី១២ហើយ ហ្វេនគ្រប់គ្នាពិតជាកម្សត់ស្រក់ទឹកភ្នែក ទៅតាមសាច់រឿងកាលពីយប់មិញនេះ។ ម្នាក់ៗពោលពាក្យអាណិតចំពោះ ម៉ាឡែន ដែលព្យាយាមលះបងគ្រប់បែបយ៉ាងដើម្បីប្អូនស្រី សូម្បីតែជីវិត។ ម៉ាឡែន ពិតជាចង់ឃើញប្អូនស្រីរស់នៅបានសុខ មានការសិក្សាខ្ពង់ខ្ពស់ និងមានអនាគតជាមួយបុរសដែលប្អូនស្រឡាញ់ពេញចិត្ត។ តែនៅមានរ៉ាវរឿងជាច្រើនដែលធ្វើឱ្យអ្នកទស្សនានឹកស្មានមិនដល់។
យប់មិញនេះ ត្រង់ឈុតដែល រ៉ាយុទ្ធ បានឃើញរូបថតរបស់ ម៉ាឡែន ហើយដឹងថា នាងជាបងស្រីបង្កើតរបស់ ម៉ាលីន ភ្លាមៗនោះ រ៉ាយុទ្ធស្រាប់តែភ្លាក់ខ្លួនភ្លែត នឹកឃើញពីកំហុសរបស់ខ្លួនធ្លាប់បានសាងទៅលើ ម៉ាឡែន។ រ៉ាយុទ្ធ ដឹងខ្លួនថា លោកធ្លាប់ស្បថចំពោះមុខ ម៉ាឡែន នៅមុខប្រាសាទអង្គវត្ត ហើយធ្លាប់បានសន្យាថាមើលថែនាង ស្រឡាញ់នាង នឹងមិនបោះបង់នាង។ ក៏ប៉ុន្ដែនៅទីបំផុត រ៉ាយុទ្ធ បែរជាបំពានពាក្យសម្ដីរបស់ខ្លួន ព្រោះតាមសម្ដីម្ដាយ ហើយងាកមកមានទំនាក់ទំនងស្នេហាជាមួយម៉ាលីនជាប្អូនស្រី ម៉ាឡែន។
ចំណែក ម៉ាឡែន ឯណេះវិញ ព្យាយាមរត់គេចពីប្អូនស្រី ដើម្បីមិនចង់ដាក់បន្ទុកលើប្អូនស្រីខ្លួន នឹងមិនចង់ឱ្យប្អូនឈឺចាប់ខ្លាំងជាងនេះ នៅពេលដែលឃើញពីសភាពបងស្រីកាន់តែធ្លាក់ខ្លួនទ្រុតទ្រោម។ ម៉ាឡែន ក្លែងធ្វើជាមិនស្គាល់ ម៉ាលីន នឹងបញ្ចេញចរិតស្អប់ ម៉ាលីន ខ្លាំងពេញទំហឹង មិនព្រមទៅតាមនាងមកតាមខ្លួនឡើយ។ ម៉ាលីន បានត្រឹមតែស្រែកយំ រត់តាមបងស្រី អង្វរបងស្រីកុំឱ្យចេញទៅតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ ម៉ាលីន នៅតែបន្ដតាមរក ម៉ាឡែន រហូតដល់ទាល់តែឃើញ ទើបនាងអស់ចិត្ត។




ភាគបញ្ចប់នៃខ្សែរឿងជីវិត «ម៉ាឡែនម៉ាលីន»បានមកដល់ហើយ តាមរយៈវីដេអូដែលបានបង្ហាញឈុត Teaser ធ្វើឱ្យគេឃើញថា ម៉ាលីន ដឹងថាខ្លួនកំពុងរៀបការជាមួយបុរសក្បត់ចិត្តបងស្រី ហើយរ៉ាយុទ្ធ ចាប់ផ្ដើមបន្ទោសម្ដាយថា រឿងគ្រប់យ៉ាងកើតឡើងដោយសារកំហុសម្ដាយ។ ម៉ាលីន តាមរកម៉ាឡែនជាបងស្រីដល់ទីបំផុត រហូតបានជួបបងស្រីក្នុងសភាពឈឺធ្ងន់ជ្រុះសក់អស់។ តើហ្វេនទាំងអស់គ្នាអាចទាយបានទេថា ចុងបញ្ចប់នៃរឿង «ម៉ាឡែនម៉ាលីន» រ៉ាយុទ្ធ បានរៀបការជាមួយ ម៉ាលីនទេ ? ចុះម៉ាឡែន នៅមានជីវិតរស់ជាមួយប្អូនស្រីទេ? ហើយម៉ាលីន ហេតុអ្វីបានជាជ្រុះសក់ដូចបងស្រីដែរ? ចម្លើយនឹងមានបកស្រាយនៅយប់នេះ ភាគបញ្ចប់ខ្សែរឿងជីវិត «ម៉ាឡែនម៉ាលីន» កុំឱ្យខកខានឱ្យសោះ ផ្សាយជូនទស្សនាយប់នេះ វេលាម៉ោង ៩ យប់ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន និងមាន Live ផ្ទាល់លើ Facebook និង Youtube Sastra Film៕




អត្ថបទ៖ វិសិដ្ឋ អេបិល (The Selapak)
ប្រភពពី: Sastra Film
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
