ភាពយន្ដ
រឿង ភ្លើងស្នេហ៍ ភ្លើងចិត្ត ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ…
វាជារឿងរ៉ាវស្នេហាក្នុងគ្រួសារស្មុកស្មាញ ហើយមើលពីខាងក្រៅទៅគេនឹងយល់ឃើញថាបុរសជាប្តីគឺជាអ្នកក្បត់ប្រពន្ធ ហើយបុរសជាប្តី វុធ បានមានទំនាក់ទំនងស្នេហាជាមួយនឹង ស្ត្រីម្នាក់ទៀតគឺ រ័ត្ន រហូតដល់អ្នកស្រីមរកត ដែលជាតួអង្គ និងជាម្តាយរបស់កូនប្រុសស្រីពីរនាក់បានរន្ធត់ចិត្តនឹងហេតុការណ៍ដែលប្តីរបស់ខ្លួនឯងក្បត់។ ដោយសារតែភាពនិន្ទាឈ្នានីស ចង់ឈ្នះចាញ់របស់រ័ត្ន រ័ត្នបានសម្លាប់មរកតអោយស្លាប់យ៉ាងឈាមត្រជាក់។
ក្រោយមក រ័ត្នបានផ្លាស់មកនៅក្នុងផ្ទះរបស់វុធ គ្រប់គ្នាបានគិតថាលោកវុធ គឺជាប្តីដ៏អាក្រក់ម្នាក់ ដែលមិនបានយល់ពីទឹកចិត្តរបស់ប្រពន្ធ ហើយកូនៗទាំងពីររបស់លោកវុធកាន់តែស្អប់ឪពុកខ្លាំងឡើង។ ដេនកូនប្រុសច្បងរបស់លោកវុធ ដេន បានមានទំនាក់ទំនងស្នេហាជាមួយនឹង កូនស្រីច្បងរបស់ រ័ត្ន ឈ្មោះ ណាណា។ ដំបូងឡើយ វាជាការស្រលាញ់ តែក្រោយពេលដែលគេបានដឹងថានាងគឺជាអ្នកណា ដេនក៏ចាប់ផ្តើមយល់ថា នាងប្រាកដជាដូចម្តាយរបស់នាង ហើយនាងប្រាកដជាមនុស្សដែលក្បត់ ដូច្នេះដើម្បីសងទៅកាន់ការឈឺចាប់ដែលម្តាយគេស្លាប់ និងភាពឈឺចាប់ដែលទទួលបានពីអំពើភិតក្បត់របស់វុធ និងរ័ត្ន។
ដេនបានរៀបការជាមួយណាណា ក្នុងរូបភាពជាការស្រលាញ់ តែក្រោយពីរៀបការ គេក៏បានរិះរកគ្រប់វិធីសាស្ត្រអោយណាណាធ្លាក់នៅក្នុងការឈឺចាប់ ក្រោមរូបភាពភិតក្បត់លួចទៅទាក់ទងស្រីផ្សេងៗជាច្រើនបន្តរបន្ទាប់ ដោយហេតុថា ដេន គិតថាណាណា ជាមនុស្សស្រីមិនល្អ ហើយដោយសារតែចិត្តគំនិតគិតចង់សងសឹក និងបង្ហាញទៅកាន់ម្តាយរបស់នាងថា ការដែលឆក់ ចង់ដណ្តើមប្តីរបស់អ្នកដទៃ ប៉ុន្តែជាលទ្ធផល ដេន បានស្រលាញ់ណាណាដោយមិនដឹងខ្លួន ហើយដេនមិនបានដឹងសោះថាមនុស្សស្រីដែលគេកំពុងតែធ្វើបាប គឺជាមនុស្សដ៏ស្មោះត្រង់ម្នាក់ ហើយនៅពីក្រោយរឿងរ៉ាវដែលគេយល់ថា លោកវុធដែលជាឪពុករបស់គេគឺជាអ្នកក្បត់ គេបែបជាបានដឹងការពិតដ៏រន្ធត់មួយគឺ អ្នកដែលចាប់ផ្តើមរឿងរ៉ាវក្បត់ គឺជាម្តាយរបស់គេ ហើយធាតុពិតទៅគេក៏មិនមែនជាកូនបង្កើតរបស់លោកវុធដែរ។ ដូច្នេះ នៅពីក្រោយរឿងរ៉ាវ អ្នកក្បត់ ដែលមនុស្សគ្រប់គ្នាមើលឃើញ វាប្រៀបដូចជាការដាក់បន្ទុក ហើយចុងក្រោយ ដេន ត្រូវតបស្នងការឈឺចាប់ហើយត្រឡប់ស្វែងរកវិធីធ្វើអោយមនុស្សស្រីដែលគេធ្លាប់ធ្វើបាបកន្លងមក ព្រមទទួលយកក្តីស្រលាញ់ពីគេវិញ។
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧




