ភាពយន្ដខ្មែរ
ហេតុអ្វី ភាពយន្តជីវិត អាចទាញចិត្តអ្នកទស្សនារហូតដល់ខ្ទង់លានដង សឹងតែគ្រប់រឿង?
ជឿជាក់ថាអ្នកនិយមតាមដានទាំងរឿងភាគខ្នាតខ្លី និងខ្នាតវែង ដែលជាស្នាដៃរបស់ សាស្ត្រាហ្វៀម ច្បាស់ជាស្គាល់ពីមាតិកា“ភាពយន្តជីវិត” ដូចថ្ងៃអ៊ីចឹង ហើយអ្វីដែលពិសេសនោះភាគច្រើននៃរឿងគឺទទួលបានការចូលទស្សនាខ្ទង់លានដងឯណោះ។
“ភាពយន្តជីវិត”បានប្រមូលផ្តុំទៅដោយខ្សែរឿងដែលបានកើតឡើង ឬមានពិត ពាក់ព័ន្ធនឹងសង្គមសព្វថ្ងៃជាក់ស្តែងតែម្តង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រតែងសរសើរមិនដាច់ពីមាត់រាល់ភាពយន្តដែលសាស្រ្តាហ្វៀមបានផលិត។
ភាពយន្តជីវិត គឺជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមកបង្ហាញដល់អ្នកមើល ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិតមកអភិវឌ្ឍខ្លួនបាន។ គោលបំណងនៃភាពយន្តជីវិតនេះ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។
សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្តជីវិត មួយភាពយន្តមួយសាច់រឿងមានរយៈពេលប្រមាណ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រមិនដែលរំលងរាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបានផលិតឡើយ៕
ប្រភព: Sastra Film
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧





