ភាពយន្ដខ្មែរ
រាត្រីនេះ កុំភ្លេចទស្សនារឿង «ព្រោះស្រី» បកស្រោមមុខពិតប្តីលួចមានស្រីក្រៅមិនរើសមុខ
នារាត្រីនេះ ខ្សែរឿងជីវិតថ្មីមួយទៀត ក្រោមចំណងជើងថា «ព្រោះស្រី» ដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវក្នុងសង្គមគ្រួសារ ប្តីចូលចិត្តលួចមានស្រីក្រៅក្បត់ចិត្តប្រពន្ធមិនរើសមុខ នឹងចូលខ្លួនមកកំដរអារម្មណ៍ទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍បាយ័ន…
នារាត្រីនេះ ខ្សែរឿងជីវិតថ្មីមួយទៀត ក្រោមចំណងជើងថា «ព្រោះស្រី» ដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវក្នុងសង្គមគ្រួសារ ប្តីចូលចិត្តលួចមានស្រីក្រៅក្បត់ចិត្តប្រពន្ធមិនរើសមុខ នឹងចូលខ្លួនមកកំដរអារម្មណ៍ទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍បាយ័ន រួមទាំងហ្វេសប៊ុកផេក និងយូធូប Sastra Film រៀងរាល់ថ្ងៃព្រហស្បត្តិ៍ និងសុក្រ វេលាម៉ោង៩យប់។
សង្រ្គាមស្នេហ៍ដ៏ក្តៅគគុករវាងប្រពន្ធដើម និងស្រីលួចលាក់ជាច្រើននាក់ សូម្បីតែប្អូនស្រី ខ្លួន ដែលនាំគ្នាប្រជែងដណ្តើមប្តីពីនាងជាប្រពន្ធ នឹងលាតត្រដាងជាឈុតឆាកពិសេសៗបង្កប់ដោយរសជាតិកម្សត់ និងច្រណែនឈ្នានីសពីមួយភាគទៅមួយភាគ។ អ្នកទស្សនានឹងរំជួលចិត្តស្រក់ទឹកភ្នែកអាណិតនាងជាប្រពន្ធ និងស្អប់ខ្នាញ់ពួកស្រីៗឥតកេរ្តិ៍ខ្មាស ដែលផ្គើនទាក់ទងប្តីគេមិនខ្លាចបាប។
ខ្សែរឿងជីវិត «ព្រោះស្រី» ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប ដូចជា សារ៉ាពេជ្រ ម៉ានីកា ចាន់តារាពេជ្រ ចន្ធីដាឡែន រីលីណា ថុលស្រីនុត និង ប៊ុនលីណា ដែលធ្លាប់សាងស្នាដៃលេចធ្លោជាច្រើនក្នុងភាពយន្តជីវិតល្បីៗរបស់ផលិតកម្មសាស្រ្តា។
ចង់ដឹងថាខ្សែរឿងជីវិតថ្មី«ព្រោះស្រី» ល្អមើលនិងចាក់ដោតរឿងរ៉ាវពិតក្នុងសង្គមគ្រួសារដល់កម្រិតណា សូមកុំភ្លេចរង់ចាំតាមដានទស្សនាការចាក់បញ្ចាំងភាគទី១ នារាត្រីនេះទាំងអស់គ្នា៕
អត្ថបទ ៖ នួន ពេជ្រស៊ូដេនី
ប្រភពពី ៖ SASTRA FILM
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
