តាកែវ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោ បន្តណែនាំបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។ យោងតាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែឧសាភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ...
ក្នុងផែនការអភិវឌ្ឍន៍ ស្វែករកធនធានបន្តវេនសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងស្រូបទាញយកកីឡាករ កីឡាការិនីឆ្មើមៗ និងគុណផលខ្ពស់ ចេញពីការប្រកួតកីឡាបឋមសិក្សាឆ្នាំ២០២៦នេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០៣១ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់ពី លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្នុងការប្រកួតថ្ងៃដំបូង នៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក។ ថ្លែងក្នុងបទសម្ភាសន៍ ជាមួយ BTV sport លោក អគ្គលេខាធិការបានគូសបញញ្ជាក់ថា សហព័ន្ធមានផែនការ ពិនិត្យមើលបចេ្ចកទេស កីឡាករ កីឡាការិនី ដែលមានសមត្តិភាព និងទេពកោសល្យ...
ភ្នំពេញ៖ ក្នុងរយៈពេល៤ ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន...
ខេត្ត បន្ទាយមានជ័យ ៖ រយៈពេល២យប់ជាប់គ្នា ពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ និងមហាសប្បាយរីករាយ ម្រាប់ពុកម៉ែបងប្អូន នៅខាងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នឹងឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ដោយបន្តពង្រីកការអនុវត្តទៅកាន់រដ្ឋបាលខេត្តទាំង២៤ បន្ទាប់ពីយុទ្ធនាការនេះបានបិទបញ្ចប់ដោយជោគជ័យ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាព គណៈកម្មការបានប្រជុំតម្រង់ទិសក្រុមការងារ សម្រាប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណ: កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សានៅរដ្ឋបាលខេត្តទាំង២៤» នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រសួងអប់រំ យុវជន និងកីឡា...
ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។ ដើម្បីទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកក្នុងការអភិរក្ស និងជួសជុលប្រាសាទនេះឱ្យស្ថិតក្នុងសភាពល្អប្រសើរក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់។ យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅឆ្នាំ១១៩១ នាចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវម៌ទី៧ លើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គបានទទួលជ័យជំនះលើការឈ្លានពានរបស់កងទ័ពចាម្ប៍ ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតា។ ឈ្មោះដើមនៃប្រាសាទនេះគឺ «ជ័យស្រី» ដែលមានន័យថា «ព្រះខ័នជ័យ» ឬ«ទីក្រុងនៃជ័យជំនះដ៏ពិសិដ្ឋ»។...
ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០៦នាក់ ស្រី៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ...
ជនបរទេសជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ។ ដោយក្នុងនោះ បានជួយសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ BTV នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)...
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ។...