បន្ទាប់ពីបានមើលឃើញ ក្រុមពួកជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច តែងតែធ្វើសកម្មភាពញុះញុង មានចរិក ភេរវកម្ម បង្កអសន្តិសុខក្នុងប្រទេស នៅពេលនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា នៅរាជធានីភ្នំពេញ បាននំាគ្នាថ្លែងការគាំទ្រការបង្កើតច្បាប់ថ្មីដាក់ក្រុមជ្រុលនិយមមានចរិតជា «ភេរវកម្ម» ដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាតអំពើភេរវកម្ម និងរក្សាសុខក្សេន្តក្សាន្តដល់ពលរដ្ឋកម្ពុជា។ បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែធ្នូនេះថា កាលពីពេលថ្មីនេះ ពលរដ្ឋទាំងអស់គ្នា ដែលកំពុងរស់នៅជ្រោកក្រោមសន្តិភាព គឺមានការគាំទ្រជាខ្លាំង ចំពោះប្រសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមឲ្យមានការបង្កើតច្បាប់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការដាក់ក្រុមជ្រុលនិយម...
ក្នុងកម្មវិធីទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជូន លោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) ឧត្តមភរិយារបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទស្សនកិច្ចសារមន្ទីរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេល ដែលឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ថ្ងៃទី៤-៥ ខែធ្នូ។ សម្តេចរដ្ឋសភាធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិតនិងសមាជិកគណៈរដ្ឋមន្រ្តីឡាវ នៅកម្ពុជានាឱកាសនេះ ដោយបានបញ្ជាក់ថា...
តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះ «ក្រមា» ខ្មែរ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 19.COM 7.6.27។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នេះគឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល...
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ ដែលមានការដាក់តាំងបង្ហាញលក់សម្ភារបរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និងសេវាកម្មជាច្រើនទៀត បានប្រកាសបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីភ្ញៀវពីកិត្តិយសជាច្រើនរូប នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រហូតមកដល់ពេលនេះ...
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែធ្នូ ថា រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ជាថ្នូរទៅនឹងការដែលទីក្រុងព្យុងយ៉ាង បញ្ជូនកងទ័ពទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ លោកបានជំរុញឲ្យសមាជិកសម្ព័ន្ធយោធាណាតូ បញ្ជូនអាវុធឲ្យបានគ្រប់គ្រាន់ទៅឲ្យអ៊ុយក្រែន ដើម្បីផ្លាស់ប្តូរដំណើរនៃជម្លោះខណៈកងកម្លាំងរុស្ស៊ី រុលទៅមុខយ៉ាងខ្លាំងនៅសមរភូមិ។ លោក Rutte បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា «ជាថ្នូរទៅនឹងការបញ្ជូនកងទ័ព និងសព្វាវុធ រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើងនូវកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។ ការវិវឌ្ឍន៍ទាំងនេះ អាចបង្កអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងថែមទាំងគំរមំង់សហរដ្ឋអាមរិក...
ពិធីអុជទៀន និងការប្រមូលផ្តុំគ្នា ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រោយផ្ទុះការខឹងសម្បារ និងខកចិត្ត ចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកាលពីយប់ថ្ងៃអង្គារ និងអំពាវនាវឱ្យលោកលាលែងពីតំណែង។ នៅខាងក្រៅសាលរដ្ឋសភាក្នុងរដ្ឋធានីសេអ៊ូល មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ខណៈនៅខាងក្នុង គណបក្សប្រឆាំងព្យាយាមចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីលោក Yoon Suk Yeol ដែលការដាក់ច្បាប់អាជ្ញាសឹករយៈពេល៦ម៉ោងបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេស និងរុញទម្លាក់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ី មួយនេះ ធ្លាក់ចូលទៅក្នុងភាពចលាចលខាងនយោបាយ។ មនុស្សនៅឯការប្រមូលផ្តុំដែលបាននិយាយទៅកាន់ទូរទស្សន៍ CNN បានពណ៌នាពីទង្វើរបស់លោក Yoon ដែលជាក្រកាសច្បាប់អាជ្ញាសឹកលើកដំបូងចាប់តាំងពីប្រទេសកូរ៉េខាងត្បូងបានផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ថាជារឿងមិនសមទំនង និងភាពអាម៉ាស់។ សម្រាប់លោក Mi-rye...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនការជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា។
សភារបស់ប្រទេសកូរ៉េខាងត្បូង បានដាក់ចេញញត្តិមួយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ ដើម្បីដាក់ការចោទប្រកាន់លើប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងមិនបានសម្រេចក្នុងការដាក់ច្បាប់អាជ្ញាសឹក ប៉ុន្តែគណបក្សរបស់លោក បានប្តេជ្ញាប្រឆាំងចំណាត់ការនេះ។ សមាជិកសភា អាចបោះឆ្នោតសម្រាប់សេចក្តីស្នើច្បាប់នេះនៅព្រឹកថ្ងៃសុក្រ។ គណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចរបស់ លោក Yoon បាននិយាយថា ខ្លួននឹងប្រឆាំង ប៉ុន្តែគណបក្ស បានខ្វែងគំនិតគ្នាដោយសារវិបត្តិនេះ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក Kim Seung-won បាននិយាយទៅកាន់សម័យប្រជុំរដ្ឋសភារបស់ប្រទេសកូរ៉េខាងត្បូង...