ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យតវ៉ាទៅរដ្ឋបាលខេត្តស្រះកែវដែលបានលើកបដាគំរាមកំហែងពលរដ្ឋកម្ពុជា
អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើសារតវ៉ាទៅកាន់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ដែលបានលើក បដាគំរាមកំហែងពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ និងជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្តាយមានជ័យ ក្នុងលិខិតផ្ញើជូនអភិបាលខេត្តស្រះកែវ ប្រទេសថៃ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានតវ៉ាប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជា រស់នៅក្នុងភូមិ ជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ។
ឯកឧត្តម បានហៅសកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសនេះ ថាជាការគំរាមកំ ហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិ ទាំងពីរ នេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌ សីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។
ឯកឧត្តម បានបញ្ជាក់ថា រដ្ឋបាលខេត្តស្រះកែវ មិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ ក្នុងស្រុកថៃរបស់ខ្លួន មកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់ មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU 2000), កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាង បានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែន ត្រូវបានបញ្ចប់។ សកម្មភាពឯកតោភាគីដដែលៗខាងលើ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើន ឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ (RBC) ព្រមទាំងជា ការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភា គីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែល ធ្វើឱ្យខូចដល់ការជឿទឹកចិត្ត គា្នទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាលភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC ៕ អត្ថបទ៖ វ៉ាន់




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព