ព័ត៌មាន
អតីតយុទ្ធជននិងនិវត្តជន៖ ផ្ទះនិងដីកសិកម្មដែលរាជរដ្ឋាភិបាលផ្ដល់ជូនបានជួយកែប្រែជីវភាពគ្រួសារ
ស្វាយរៀង ៖ តំណាងអតីតយុទ្ធជន គ្រួសារពលី ពិការ មរណៈ និងនិវត្តជន ខេត្តស្វាយរៀង ថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេរ បានគិតគូរ លើជីវភាព តាមរយះ ផ្ដល់ផ្ទះស្នាក់ ពិសេសដីកសិកម្ម អោយពួកគាត់ប្រើប្រាស់និងបង្កបង្កើនផលបន្ថែមលើរបបសោធន៏ដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភប្រចាំខែ ។
លោកទូច សារ៉ាវុធ អតីតយុទ្ធជនរបួសពិការ និងលោក ម៉ៅ សាវ៉ាន់ អតីតនគរបាលជាតិចូលនិវត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥នេះបានមានចំណាប់អារម្មណ៍ ដោយគោរពថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចបានគិតគូរ ផ្ដល់ផ្ទះ និងដីកសិកម្ម តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឲ្យពួកគាត់រស់នៅនិងបង្កបង្កើនផល ។
លោកបានបញ្ជាក់បន្ថែមថាបន្ទាប់ពី រាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផ្ដល់ដី និងផ្ទះដល់ពួកគាត់ រហូតមកដល់បច្ចុប្បន្ននេះ គ្រួសារអតីតយុទ្ធជន ពលី ពិការ និងរមរណៈ នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ពួកគាត់រស់នៅបានសមរម្យ ហើយជាពិសេសបំផុតគឺជីវភាព ហូបចុកបានគ្រប់គ្រាន់តាមរយៈបង្កបង្កើនផលដាំដំណាំនិងចិញ្ចឹមសត្វ រូមផ្សំនិងប្រាក់បៀវត្ស ចូលសោធន៍បើកផ្ដល់ឲ្យពួកគាត់បានទាន់ពេលវេលាផងនោះ។
តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាខេត្តស្វាយរៀងបញ្ជាក់ឲ្យដឹងថា គិតមកដល់ឆ្នាំ២០២៥ នេះ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន គ្រួសារពលី គ្រួសារមរណៈ និងនិវត្ដជនជាមន្ត្រីនគរបាលជាតិ និងកងយុទ្ធពលខេមរៈភូមិនបានចំនួនផ្ទះ៥២៥ខ្នង ក្នុងនោះនៅស្រុករមាសហែក មានចំនួន៤០០ខ្នង និងនៅតាមព្រុំដែន វៀតណាម ក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា មានចំនួន ២២៥ខ្នង បច្ចុប្បន្នក្រុមការងារកំពង់សាងសងផ្ទះ បន្តចែកដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី និង មរណះចំនួន២១៦ខ្នង ៕ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព