ព័ត៌មាន
អតីតយុទ្ធជនថ្លែងអំណរគុណសម្តេចតេជោដែលបានយកចិត្តទុកដាក់មើលថែនិងទំនុកបម្រុងពួកគេ
កំពង់ឆ្នាំង ៖ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលមានពិការភាព នៅថ្ងៃទី២៩ ខែកញ្ញា នេះ បានបង្ហាញការសប្បាយចិត្ត និងថ្លែង អំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែ ទំនុកបម្រុង ទាំងដី ផ្ទះ សម្ភារៈ ដើម្បីឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ មានជីវភាពល្អប្រសើរ។
អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងថា តាំងពីពួកគេក្លាយជាអតីតយុទ្ធជនមក សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្តល់នូវ ភាពកក់ក្តៅជានិច្ច មិនទុកពួកគេចោលឡើយ ដោយបានមើលថែ ទំនុកបម្រុង ជាពិសេសបានចែកជូននូវដីលំនៅដ្ឋាន ដីកសិកម្ម ផ្ទះ និងសម្ភារៈផ្សេងៗទៀត។ អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សម្តេចទាំង ពីរ និងសមាគមអតីតយុទ្ធជនថ្នាក់ជាតិ ក្រោមជាតិ ដែលបានជួយដល់ពួកគេ ។
សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែ នឹករលឹកដល់សមាជិកអតីតយុទ្ធជនទូទាំងខេត្តកំពង់ឆ្នាំង ដោយសម្តេចទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការធ្វើពលីកម្មគ្រប់ បែបយ៉ាងរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិទាំងមូល ហើយសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ អតីតយុទ្ធជនគ្រប់ពេលវេលាទាំងអស់។ សម្តេចទាំងពីរ ក៏បានអរគុណចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្រុង ស្រុក ខេត្ត និងសាខាឃុំ សង្កាត់ ដែលបានយកចិត្តទុក ដាក់មើលថែអតីតយុទ្ធជន និងសូមឲ្យខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីត យុទ្ធជនឲ្យបានល្អ ដើម្បីទុកសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនជាបន្តទៀត និងបន្តដោះស្រាយជីវភាពអ្នកដែលជួបលំបាកឲ្យ ទាន់ពេលវេលា៕
អត្ថបទ៖ កាំង ហុងវាស្នា










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព