ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ស្របតាម វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដោយក្នុងងនោះអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាព អាជីវកម្មនៅខេត្តសៀមរាប។ ចំពោះការលើកទឹកចិត្តពន្ធដារវិស័យខាងលើនេះរួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ...
នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៤នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ (២០២៤-២០២៧) ដែលនឹងប្រព្រឹត្តទៅ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ បេក្ខភាពឈរឈ្មោះប្រកួតប្រជែងជាប្រធាននៅអាណត្តិនេះ មានចំនួន ៥រូបគឺ ១. មេធាវី សាំង វណ្ណៈ អត្តលេខ ៣៥៧ លេខរៀងទី១នៃសន្លឹកឆ្នោត ២. មេធាវី សេង...
មកដល់ថ្ងៃនេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំទីលានប្រណាំងទូក ឆាក វេទិកាទស្សនា ឆាកប្រគំតន្ត្រី ស្តង់តាំងពិព័រណ៌ ការតុបតែងគ្រឿងភ្លើងពណ៌លម្អតាមដងផ្លូវ និងការងារផែនសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន សុខភាព ជាដើម នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីត្រៀមបើកការប្រណាំងទូកខេត្តកណ្តាលចាប់ផ្តើមពីម៉ោង១រសៀលនៅថ្ងៃស្អែក ថ្ងៃទី១៧ ខែតុលានេះ។ បើតាមតំណាងក្រុមការងារស្តង់ពិព័រណ៌ផលិតផល បរិស្ថាន និងកីឡាករទូក បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ ថា នៅថ្ងៃនេះ ការងាររៀបចំតុបតែងគ្រឿងលម្អរគ្រប់ផ្នែកទាំងអស់ នៅសួនមាត់ទន្លេក្រុងតាខ្មៅ...
គិតរហូតមកទល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ដើម្បីផ្តល់ព័ត៌មានទីផ្សារការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាព នៃការទទួលបានការងារកាន់តែឆាប់រហ័ស។ ក្នុងបទសម្ភាសន៍ជាមួយ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៤នេះ លោកបានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុមមន្រ្តីរបស់...
សិស្សទើបបញ្ចប់ការប្រឡងបាក់ឌុបជាច្រើន មានទាំងអ្នកនៅរាជធានីភ្នំពេញ ក៏ដូចជាសិស្សមកពីតាមបណ្ដាខេត្តចាប់ផ្ដើមនាំគ្នាមករៀនបំប៉នថែម នៅសាលាជ័យថាវី ក្នុងគោលដៅត្រៀមចូលសិក្សាតាមបណ្ដាសាកលវិទ្យាល័យល្បីៗ។ ការរៀនត្រៀមនេះជាក់ស្ដែងគឺចាប់ផ្ដើមមុនការប្រកាសលទ្ធផលបាក់ឌុប ជាប់ឬធ្លាក់។ ទិដ្ឋភាពនេះបង្ហាញថាសិស្សដែលមកសិក្សាត្រៀម សុទ្ធតែមានភាពជឿជាក់លើលទ្ធផលបាក់ឌុបរួចទៅហើយ។ វត្តមានសិស្សជាច្រើនដែលទើបប្រឡងបាក់ឌុបចប់កាលពីពេលថ្មីៗនេះ កំពុងបន្តសកម្មភាពសិក្សាយ៉ាងសកម្មដើម្បីត្រៀមប្រឡងចូលនៅតាមបណ្ដាសាកលវិទ្យាល័យល្បីៗ។ សិស្សខ្លះបានចាប់ផ្ដើមសិក្សាទៅហើយ រីឯសិស្សខ្លះទៀតទើបធ្វើដំណើរមកពីតាមបណ្ដាខេត្ត ដើម្បីចុះឈ្មោះសិក្សាបំប៉ននៅសាលាជ័យថាវី។ ជាទិដ្ឋភាពសម្រាប់ថ្ងៃនេះ សិស្សជាច្រើនកំពុងសិក្សា ដើម្បីត្រៀមសម្រាប់ការប្រឡងចូល វិទ្យាស្ថានជាតិបច្ចេកវិទ្យា ហៅកាត់ថា សាលាតិចណូ រីឯសិស្សជាច្រើនផ្សេងទៀត ក៏បានមកចុះឈ្មោះដើម្បីសិក្សាត្រៀមប្រឡងចូល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរ។ សម្រាប់សិស្សដែលបានចុះឈ្មោះសិក្សាត្រៀមនៅថ្ងៃនេះ លើកឡើងថាពួកគេត្រូវសិក្សាត្រៀមលើ ៣មុខវិជ្ជា...
ប្រធាន អនុប្រធានមណ្ឌល នៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ ចាប់ផ្ដើមបន្តដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤។ លោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឱ្យបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពី វិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង ជាពិសេសចូលរួមអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដូចជាច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងសារាចរណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ៕
អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ព្រួយបារម្ភចំពោះរបាយការណ៍នានាដែលថាទាហានកូរ៉េខាងជើងកំពុងប្រយុទ្ធដើម្បីរុស្ស៊ីនៅអ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅសប្តាហ៍នេះដែរ បានចោទប្រកាន់កូរ៉េខាងជើងពីបទបញ្ជូនកងទ័ពទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ដោយនិយាយថា ទីភ្នាក់ងារចារកម្មរបស់លោកបានរាយការណ៍ឲ្យរូបលោកអំពីការចូលរួមពិតប្រាកដរបស់កូរ៉េខាងជើងក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ម្ដងហើយម្ដងទៀត វិមានក្រឹមឡាំង តែងតែច្រានចោលការចោទប្រកាន់នេះថាជាព័ត៌មានក្លែងក្លាយ ។ ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ហ្សង់ សាវីត (Sean Savett) បាននិយាយថា ប្រសិនបើការចូលរួមរបស់ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែនជាការពិតមែននោះ នឹងបង្ហាញពីការកើនឡើងគួរឱ្យកតសម្គាល់នៅក្នុងទំនាក់ទំនងការពារជាតិកូរ៉េខាងជើង និងរុស្ស៊ី។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង្វើបែបនេះក៏នឹងបង្ហាញពីកម្រិតថ្មីនៃភាពអស់សង្ឃឹមសម្រាប់ប្រទេសរុស្ស៊ីផងដែរ...
ក្រុងហ្សឺណែវ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាពអន្តរសភា (IPU149th) និងកិច្ចប្រជុំ «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម។ កិច្ចប្រជុំ APF បានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការប្រើប្រាស់ភាសាបារាំង...
កម្ពុជានាំចេញអង្ករ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៤៤ ម៉ឺនតោន គិតជាទឹកប្រាក់មាន ចំនួនជាង ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចបន្តួច។ ទាក់ទិននិងការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៤៤...