ប្រជាពលរដ្ឋដែលមានផ្ទះសម្បែងរងការខូចខាតដោយសង្រ្គាមឈ្លានពានរបស់យោធាថៃ បានបង្ហាញភាពកក់ក្ដៅដោយរាជរដ្ឋាភិបាលបានរៀបចំជម្រកស្នាក់នៅបណ្ដោះអាសន្នបានសមរម្យ និងជឿកជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នឹងដោះស្រាយចប់។ ប្រជាពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទះសម្បែងទទួលរងការខូចខាត និងខ្លះទៀតត្រូវគ្រាប់ផ្លោងកម្ទេចឆេះគ្មានសល់ ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ បានបង្ហាញភាពកក់ក្ដៅដោយរាជរដ្ឋាភិបាលបានរៀបចំជម្រកស្នាក់នៅបណ្ដោះអាសន្នបានសមរម្យជាបន្តបន្ទាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង និងក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ និងរហូតមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកក៏ទទួលបានការរៀបចំតង់រឹងមាំ ដែលអាចស្នាក់នៅបានប្រសើរជាងមុន ហើយពលរដ្ឋអះអាងនិងជឿកជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នឹងដោះស្រាយចប់។ បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក មន្ដ្រីជំនាញបានរកឃើញគ្រាប់ផ្លោងប្រភេទ...
អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងការងារបានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលពីរថ្ងៃនៅស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសការងារ សេវាសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈដ៏សម្បូរបែប។...
រារដ្ឋាភិបាលប្រមូលចំណូលពី សួយសារអាករ ពីវិស័យរ៉ែមាស នៅក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤២ ពាន់លានរៀល ជាចំណូលដុលគិតជាតម្លៃមាសនៅលើទីផ្សារ ខណៈបច្ចុប្បន្នវិស័យនេះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។ តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងឱ្យដឹងនៅក្នុងវេទិកា សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ថា ជុំវិញអាជីវកម្មរ៉ែមាស គិតមកដល់បច្ចុប្បន្នកម្ពុជា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាស មានចំនួន...
ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ។
ត្បូងឃ្មុំ ៖ ក្រោយចុះពិនិត្យដោយផ្ទាល់ន រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្រេចយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំពីធីចាប់ត្រីតាមបែបបូរាណ ដែលតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅបឹងត្រពាំងក្រមនេះ។ ជាមួយការចុះពិនិត្យនេះកឧត្តម ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរស្រុក និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការរៀបចំចំណតយានយន្ត...
ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ។ រូបថត៖AKP
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានចាប់ផ្តើមដំណើរការវាយតម្លៃដំណាក់កាលបឋម ចំពោះបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ មកពីតំណាងរាជធានី ខេត្តទូទាំងប្រទេស។ ក្នុងការវាយតម្លៃដំណាក់កាលបឋមនេះ គ.វ.ជ. តម្រូវឱ្យ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ តំណាងរាជធានី ខេត្ត ធ្វើបទបង្ហាញ ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. អំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងកម្រិតរបស់ខ្លួន...
លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារវីរៈកងទ័ពជួរមុខ នៅខេត្តកំពង់ចាម។ អមដំណើរជាមួយលោកជំទាវតំណាងរាស្ត្រ មានលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី...
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះដីឡូត៍ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម ជូនអតីតយុទ្ធជនចំនួន ៨០គ្រួសារ នៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹង សុវត្ថិភាពឧស្សាហកម្ម។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសរោងចក្រ និងសិប្បកម្ម និងការគ្រប់គ្រងហានីភ័យរោងចក្រ និង...