កំពង់ស្ពឺ៖ រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ នៃស្រូវផ្កាម្លិះ ដែលបានចំណាយដើមទុនប្រមាណជិត ១០លានដុល្លារ និងមានសមត្ថភាពផលិតបានប្រេងឆាក្នុងរង្វង់៥០តោន ក្នុងមួយថ្ងៃ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងជួយបង្កើតជាការងារដល់ប្រជាពលរដ្ឋ និងជួយលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ឆែន ច័ន្ទដារ៉ា អគ្គនាយកក្រុមហ៊ុនប្រេងកន្ទក់កម្ពុជា បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវ ក្នុងកម្រិតមធ្យម...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា យើងធានាធ្វើយ៉ាងណាធ្វើឱ្យគ្រប់ប្រជាពលរដ្ឋកម្ពុជា មានឱកាសរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស ភាពធន់ក្នុងដំណើរជីវិត មានសង្ឃឹម រួមទាំងមានសុខុមាលភាពផ្លូវចិត្ត ដើម្បីកសាងគ្រួសារ សង្គមជាតិឱ្យបានរីកចម្រើនរុងរឿងសម្រាប់អនាគត និងអ្នកជំនាន់ក្រោយ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះនាឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម...
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ៖ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទឆបោក (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម) បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យដែលតំណាងអយ្យការចោទប្រកាន់ឈ្មោះ ហាក់ តុងហេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា...
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុខរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់គ្រួសារលោកយាយ ទេស ប្រាង្គ អាយុ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង និងមានសមាជិកគ្រួសារច្រើន ព្រមទាំងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រចំនួន៥០គ្រួសារ មកពី៥ភូមិ ក្នុងឃុំតាប៉ុន...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ២៦-២៧ ខែមិថុនាឆ្នាំ២០២៦នេះ។ បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ នឹងត្រូវរៀបចំនៅថ្ងៃទី២៦ ខែមិថុនា នៅក្នុងបរិវេណវត្តអម្ពវនារាម ហៅវត្តស្វាយមីង និងនៅថ្ងៃទី២៧...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល...
ភ្នំពេញ៖ គណៈវិស្វករកម្ពុជា បានបើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ទៅដល់បេក្ខជនវិស្វករអាជីពជាតិ លើកទី៣៥ ចំនួន៨២នាក់ ទៅលើ៥ជំនាញ ដែលមានដូចជា វិស័យសំណង់ស៊ីវិល, ធនធានទឹក និងហេដ្ឋារចនាស័ម្ពន្ធជនបទ, អគ្គិសនី និងអេឡិចត្រូនិក, ឧស្សាហកម្ម និងមេកានិក និងទេពកោសល្យជនបទ ។ ក្នុងពិធីបើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិ លើកទី៣៥ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខុម រិទ្ធីវុធ...
វិមានរដ្ឋសភា៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា រួមជាមួយមន្ត្រីជំនួយការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦...
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្ត។ បេសកកម្មចុះធ្វើអធិការកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទូទៅនៃការគ្រប់គ្រង ធានាថាលក្ខខណ្ឌរស់នៅ និងការអប់រំកែប្រែជនជាប់ឃុំ ស្របទៅតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ លើសពីនេះ កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់មន្ត្រីពន្ធនាគារ...