ភ្នំពេញ ៖ ដោយសារស្ថានភាពអាកាសធាតុបាននិងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី១៨ ឈ្មោះ សូដេល (Saudel) និងប្រព័ន្ធសម្ពាធទាប ដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បណ្តាលឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ៤ថ្ងៃខាងមុខនេះ មានការហក់ឡើងខ្លាំង ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ក្រសួងធនធានទឹក...
អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅថ្ងៃទី២១ សីហានេះ បានបើកការតាំងពិព័រណ៌ «ភូមិខ្ញុំ ផលិតផលខ្ញុំ» ចំនួន៣ថ្ងៃ បើកឲ្យសាធារណជន អ្នកដំណើរជាតិ អន្តរជាតិទាំងអស់ ចូលទស្សនា និងចូលជាវផលិតផលខ្មែរទាំងអស់នោះដោយសេរី ក៏ដូចជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ម្តងហើយមកទស្សនាម្តងទៀត។ តាមកម្មវិធីពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅអាកាសយានដ្ឋានអន្តរជាតិតេជោTIAនោះ គឺមានរយៈ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង...
ភ្នំពេញ៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន នៅក្នុងខែកក្កដា ឆ្នាំ២០២៦ បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួចពីទីតាំងស្ថានីយប្រព្រឹត្តកម្ម លើទីតាំងអាទិភាពសរុប៧៧ទីតាំង ដែលក្នុងនោះរួមមាន៖ទឹកទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះមាន ៥២ទីតាំង ទឹកសមុទ្រមាន១២ទីតាំង និងទឹកកខ្វក់សម្អាតរួចមាន១៣ទីតាំង ព្រមទាំងបានយកសំណាកទឹកចំនួន ៧៧សំណាក។ ស្ថានភាពគុណភាពទឹកសាធារណៈជារួម ទឹកមានសភាពល្អក់ដោយសារមានភ្លៀងធ្លាក់ និងយោងតាមលទ្ធផលវិភាគពីមន្ទីរពិសោធន៍ បង្ហាញថា គុណភាពទឹកសាធារណៈ បានអនុលោមតាមស្តង់ដាពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុលគួរឱ្យកត់សម្គាល់នោះទេ។...
សន្និសីទធនាគារកម្ពុជាលើកទី៥ រៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) បានបទបង្ហាញ និងពិភាក្សាលើប្រធានបទ សំខាន់ៗ អំពីបញ្ហាស្ថិរភាពវិស័យធនាគារ គុណភាពឥណទាន កិច្ចការពារអតិថិជន ការទូទាត់ឆ្លងដែន ទំនុកចិត្តរបស់សាធារណជន សុវត្ថិភាពឌីជីថល ការដោះស្រាយបំណុល និងសុចរិតភាពហិរញ្ញវត្ថុជាដើម។ សន្និសីទធនាគារនៅកម្ពុជាលើកទី៥ ដែលរៀបចំសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមប្រធានបទ “ការរក្សាស្ថិរភាព ពង្រឹងសុចរិតភាពហិរញ្ញវត្ថុ និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ” នៅថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០២៦ មានការអញ្ជើញជា...
ភ្នំពេញ៖ ប្រទេសកម្ពុជា បានទាក់ទាញធុរជនមកបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជិត ២៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ថា...
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ៤៧នាក់ (ស្រី១១នាក់) ចេញពីប្រទេសកម្ពុជា...
រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តជំរុញយ៉ាងសកម្មនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសការបន្ថែមនូវការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ TVET ១,៥លាននាក់ ដើម្បីបំពាក់បំប៉នជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសម្រេចគោលនយោបាយ “ពលរដ្ឋម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។ តាមរយៈការខិតខំប្រឹងប្រែងនេះ បើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេលជិត ៣ឆ្នាំមកនេះនៃការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យុវជន និងប្រជាពលរដ្ឋចំនួនជិត ៥០ម៉ឺននាក់...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមមាន លោក ឃ្លោក នួយ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត, លោក...
កម្ពុជារៀបចំសន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា លើការបើកចំហកាលានុវត្តភាពវិនិយោគ ដើម្បីលើក កម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសន្និសីទ ស្តីពីការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ «ការបើកចំហ កាលានុវត្តភាពវិនិយោគ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសរបស់កម្ពុជាគឺពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មី ដើម្បីការពារសន្តិភាព ឯករាជ្យភាព, អធិបតេយ្យភាព, បូរណភាពទឹកដី, និងការអភិវឌ្ឍ។ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងដូចនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត»...