– ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។ – ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។ – ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោងចូលភូមិ សាស្ត្រប្រាសាទតាមាន់ធំ។ – ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។ – ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។ – ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជា ពលរដ្ឋស៊ីវិល។ – ម៉ោង ៨:៤០នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រប្រាសាទតាក្របី។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំដោយផ្ទាល់ នូវការប្រជុំក្រុមគ្រូពេទ្យឯកទេសពហុជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀងផ្ទាត់បន្ថែម គ្រប់ជ្រុងជ្រោយ និងដោយលក្ខណៈស៊ីជម្រៅ សំដៅបន្តការថែទាំព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ាមបានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់...
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា...
ភ្នំពេញ ៖ មកទល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល៩ថ្ងៃហើយ ដែលថៃបានបើកការបាញ់ប្រហារឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជា ខណៈនៅថ្ងៃនេះចាប់តាំងពីចាប់តាំងពីម៉ោង៤ព្រឹករហូតមកដល់រសៀថ្ងៃនេះ ភាគីថៃបានពង្រីកការបាញ់ប្រហាររបស់ខ្លួនចូលមកកាន់ដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្រ្ដភូមិភាគទី៤ដោបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប, និងបាញ់ប្រហារមកលើភូមិសាស្រ្ដមួយចំនួន នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់តាមរយៈសន្នសីទសារព័ត៌មាននៅរសៀលនេះថា កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ...
ភ្នំពេញ ៖ ត្រឹមម៉ោង ២ រសៀលនេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥ នាក់ និងរបួស ៧៣ នាក់។ ជនភៀសសឹកចំនួន ៤០៩ ២៩៣ នាក់។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែធ្នូនេះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំងខ្លាំងបំផុតចំពោះទង្វើសាហាវព្រៃផ្សៃរបស់យោធាថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជា...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ នឹងបច្ចេកវិទ្យា សៀមរាប ថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ ក៏បានបង្ហាញថា...
ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។ លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់...
ដោយមើលឃើញពីស្ថានភាពដ៏តានតឹងនៅតាមព្រំដែនកាន់តែខ្លាំងឡើងៗ នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះ មានសប្បុរសជនចំនួន៤ក្រុមផ្សេងគ្នា បាននាំយកជាថវិកានិងអង្ករ មកបរិច្ចាគជូន កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការ និង លោកជំទាវ ម៉ែន នារីសោគ័គ អគ្គលេខាធិការរងទី១ នាទីស្នាក់ការ កណ្ដាលកាកបាទក្រហមកម្ពុជា។ សប្បុរសជនក្រុមទីនោះ១គឺ ក្រុមអាជីវករក្នុងរាជធានីភ្នំពេញចំនួន៦គ្រួសារ បានឧបត្ថម្ភអង្ករចំនួន១៥តោន និងថវិកា ចំនួន...
តបតាមអនុសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្រួលដល់សិស្សានុសិស្សភៀសសឹក នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងសហការី បានចុះទៅជួបសំណេះសំណាល សួរសុខទុក្ខជាមួយសិស្សានុសិស្សភៀសសឹកដែលនៅក្នុងខេត្តបាត់ដំបង។ មកដល់ពេលនេះ សិស្សចុះឈ្មោះចូលរៀនសរុប ២ ៣០៩នាក់ ស្រី...
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពី ការអប់រំបរិយាបន្ន ក្រោមប្រធានបទ« ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន»។ វេទិកានេះ ឆ្លុះបញ្ចាំងពីការលើកកម្ពស់វិស័យអប់រំ ជាពិសេសការអប់រំបរិយាបន្ន ដើម្បីធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ” ក្នុងឱកាសនេះ ឯកឧត្តមណុះ...