ក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ។ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ភស្ថុភាកម្មមានសារៈសំខាន់ណាស់ ក្នុងការបង្កើនតម្លៃបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេសការកាត់បន្ថយតម្លៃលើការដឹកជញ្ជូន និងការទាក់ទាញវិនិយោគិនបន្ថែមនៅតាមបណ្ដាខេត្ត។ ខណៈនាពេលខាងមុខរដ្ឋាភិបាលនឹងធ្វើកំពង់ផែពហុបំណងនៅខេត្តក្រចេះបន្ថែមទៀត។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣ មានដូចខាងក្រោម៖ ១. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ២. ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា លេខ ០១០/០៨២៦/លគ.គក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។...
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះបានចុះត្រួតពិនិត្យនិងធ្វើសកម្មភាពអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ចំនួន៤ករណីផ្សេងគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្រ្តីឧទ្យានរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យចំនួន១០នាក់ ចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ ឈូសឆាយ យកដីដោយគ្មានការអនុញ្ញាត ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចក្រោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ស្ថិតក្នុងភូមិទី៦ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ក្នុងខេត្តក្រចេះ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ។ សមិទ្ធផលផ្លូវចំនួន ៣ខ្សែនេះ បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ពង្រឹងការតភ្ជាប់ក្នុងតំបន់ និងបង្កើនប្រសិទ្ធភាពការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែទូលំទូលាយសម្រាប់ការដឹកជញ្ជូនកសិផល, ការធ្វើពាណិជ្ជកម្ម, ការអភិវឌ្ឍទេសចរណ៍, និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៃខេត្តក្រចេះ និងតំបន់ជាប់ព្រំប្រទល់។ ឯកឧត្តម ប៉េង ពោធិ៍នា...
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា...
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត...
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ យោងតាមរបាយការណ៍ ទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គកើនឡើង បានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ រួមមាន ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកអូរគ្រៀងសែនជ័យ។...
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាជ្ញាធរខេត្តកំពង់ស្ពឺ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងពន្លឿនការស្ថាបនា ជួសជុល កែលំអរនឹងស្តារឡើងវិញនូវកំណាត់ផ្លូវជាច្រើនខ្សែ ដែលបានរងការខូចខាតពិបាកក្នុងការធ្វើដំណើរ និងកកស្ទះចរាចរណ៍ ។ ក្នុងពិធីបញ្ជាគ្រឿងចក្រ បើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែងជាង ៨គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រៃញាតោ និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦...
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះថា ៖ តំណាងអយ្យការសម្រចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរលើ៖ ១- ឈ្មោះ ថូ សំណាង ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។ ២-ឈ្មោះ ណុប...